Pethyoeung e-Health ID ត្រូវបានដាក់ឱ្យដំណើរការ នៅមន្ទីរសម្រាកព្យាបាល សម្ភពសោភា មានជ័យ (Sorphear Maternity Polyclinic Meanchey)។ Pethyoeung e-Health ID ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាលផ្តល់សេវាណាត់ជួប និងពិគ្រោះជំងឺអនឡាញលើទូរស័ព្ទដៃទំនើប និងឈានមុខគេមួយនៅកម្ពុជា។
លោកអ្នក កាន់តែងាយស្រួល អាចណាត់ជួបវេជ្ជបណ្ឌិត នៅមន្ទីរសម្រាកព្យាបាល សម្ភពសោភា មានជ័យ ពិគ្រោះជំងឺតាមរយៈវីដេអូខល ឬណាត់ពិគ្រោះ និងព្យាបាលដោយផ្ទាល់ក៏បាន ហើយទទួលបានការបញ្ចុះតម្លៃពិសេស ៥% ជូន ដោយគ្រាន់តែប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID សម្រាប់ធ្វើការណាត់ជួបទុកជាមុន។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។ មាន Pethyoeung e-Health ID បងប្អូនអាចទទួលបានអត្ថប្រយោជន៍ធំៗ ចំនួន៥ ដូចជា៖
ទី១. អាចណាត់ជួបគ្រូពេទ្យត្រូវជំនាញ មានឯកទេសច្បាស់លាស់ និងគ្មានការរង់ចាំយូរ។
ទី២. ទទួលបានប័ណ្ណព័ត៌មានសុខភាពមួយ ដោយឥតគិតថ្លៃ ហើយអាចប្រើប័ណ្ណនេះ តភ្ជាប់ជាមួយកម្មវិធី Pethyoeung e-Health ID។
ទី៣. មានកម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID អ្នកជំងឺនឹងទទួលបានកញ្ចប់ធានារ៉ាប់រងគ្រោះថ្នាក់ ក្នុងប្រទេសកម្ពុជា និងនៅបរទេស ស្មើនឹង ៣០០០ដុល្លារអាមេរិក ប្រសិនបើអ្នកជំងឺចំណាយចាប់ពី ៥០០ដុល្លារអាមេរិកឡើងទៅ លើសេវាពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យ និងគ្លីនិកដៃគូរបស់ Pethyoeung e-Health ID។
ទី៤. ចំណេញថវិការ លើសេវាពិគ្រោះ និងព្យាបាលជំងឺ តាមរយៈការបញ្ចុះតម្លៃភ្លាមៗ ចាប់ពី ៥% ទៅ ១០% ប្រសិនបើអ្នកជំងឺណាត់ជួបវេជ្ជបណ្ឌិត នៅលើ Pethyoeung e-Health ID និង
ទី៥. អាចបង្កើនចំណេះដឹងសុខភាពថ្មីៗ ដោយអានអត្ថបទគន្លឹះថែទាំសុខភាព និងការស្រាវជ្រាវខ្លីៗ ជារៀងរាល់ថ្ងៃ។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងកញ្ចប់ធានារ៉ាប់រងគ្រោះថ្នាក់ដល់ទៅ ៣០០០ដុល្លារអាមេរិកនេះ សូមបងប្អូន ទាញយក Pethyoeung e-Health ID App ឥឡូវនេះ និងចុះឈ្មោះប្រើ។ បងប្អូន ក៏អាចស្វែងរកប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID (Pethyoeung e-Health ID Card) នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung ដើម្បីចូលប្រើប្រាស់ Pethyoeung e-Health ID ពុំមានផុតសុពលភាព ហើយចំណេញពេលវេលា ថវិកា និងសេវាពិគ្រោះ និងព្យាបាលជឿទុកចិត្តបាន ពីមន្ទីរសម្រាកព្យាបាល សម្ភពសោភា មានជ័យ។
មន្ទីរសម្រាកព្យាបាល សម្ភពសោភា មានជ័យ ជាមន្ទីរសម្រាកព្យាបាល ផ្ដល់នូវសេវាពិនិត្យ និងពិគ្រោះផ្ទៃពោះ សម្រាល ព្យាបាលរោគស្រ្តី និងព្យាបាលជំងឺច្រើនប្រភេទ ដោយវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ឈានមុខគេមួយនៅកម្ពុជា។
លោកអ្នក អាចទទួលសេវាកម្មនៅមន្ទីរសម្រាកព្យាបាល សម្ភពសោភា មានជ័យ ទៅលើសេវាកម្មដូចជា៖ ពិនិត្យពិគ្រោះជំងឺ សម្ភពនិងរោគស្ត្រី តម្រងនោម សល្យសាស្ត្រ ជំងឺកុមារនិងទារក វះកាត់និងតឆ្អឹង ជំងឺទូទៅ រូបភាពវេជ្ជសាស្ត្រ ព្យាបាលបញ្ហាគ្មានកូន ចាក់ថ្នាំបង្ការ ជំងឺសើស្បែក ប្រព័ន្ធរំលាយអាហារ និងឫសដូងបាត ត្រចៀក ច្រមុះ បំពង់ក និងសេវាផ្សេងៗ។
មន្ទីរសម្រាកព្យាបាល សម្ភពសោភា មានជ័យ ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវសម្ដេចមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ +855 23 230 273 / +855 12 591 577 / +855 78 88 22 49 / +855 89 753 512។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រងគ្រប់កម្រិត ក្នុងមន្ទីរពេទ្យ និងគ្លីនិកផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកាទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
រីឯ Pethyoeung e-Health ID App មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ ភ្ជាប់ជាមួយ Pethyoeung e-Health ID Card ហើយអ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរស័ព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុកផេក https://www.facebook.com/Pethyoeung៕