គ្លីនិក ខេមហេល ចាប់ដៃគូនឹងពេទ្យយើង ដាក់ឱ្យដំណើរការ «Pethyoeung e-Health ID»
Pethyoeung e-Health ID ត្រូវបានដាក់ឱ្យដំណើរការ នៅគ្លីនិក ខេមហេល (Camhealth Clinic)។ Pethyoeung e-Health ID ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាលផ្តល់សេវាណាត់ជួប និងពិគ្រោះជំងឺអនឡាញលើទូរស័ព្ទដៃទំនើប និងឈានមុខគេមួយនៅកម្ពុជា។
លោកអ្នក កាន់តែងាយស្រួល អាចណាត់ជួបវេជ្ជបណ្ឌិត នៅគ្លីនិក ខេមហេល ពិគ្រោះជំងឺតាមរយៈវីដេអូខល ឬណាត់ពិគ្រោះ និងព្យាបាលដោយផ្ទាល់ក៏បាន ហើយទទួលបានការបញ្ចុះតម្លៃពិសេស ៥% ជូន ដោយគ្រាន់តែប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID សម្រាប់ធ្វើការណាត់ជួបទុកជាមុន។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។ មាន Pethyoeung e-Health ID បងប្អូនអាចទទួលបានអត្ថប្រយោជន៍ធំៗ ចំនួន៥ ដូចជា៖
ទី១. អាចណាត់ជួបគ្រូពេទ្យត្រូវជំនាញ មានឯកទេសច្បាស់លាស់ និងគ្មានការរង់ចាំយូរ។
ទី២. ទទួលបានប័ណ្ណព័ត៌មានសុខភាពមួយ ដោយឥតគិតថ្លៃ ហើយអាចប្រើប័ណ្ណនេះ តភ្ជាប់ជាមួយកម្មវិធី Pethyoeung e-Health ID។
ទី៣. មានកម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID អ្នកជំងឺនឹងទទួលបានកញ្ចប់ធានារ៉ាប់រងគ្រោះថ្នាក់ ក្នុងប្រទេសកម្ពុជា និងនៅបរទេស ស្មើនឹង ៣០០០ដុល្លារអាមេរិក ប្រសិនបើអ្នកជំងឺចំណាយចាប់ពី ៥០០ដុល្លារអាមេរិកឡើងទៅ លើសេវាពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យ និងគ្លីនិកដៃគូរបស់ Pethyoeung e-Health ID។
ទី៤. ចំណេញថវិការ លើសេវាពិគ្រោះ និងព្យាបាលជំងឺ តាមរយៈការបញ្ចុះតម្លៃភ្លាមៗ ចាប់ពី ៥% ទៅ ១០% ប្រសិនបើអ្នកជំងឺណាត់ជួបវេជ្ជបណ្ឌិត នៅលើ Pethyoeung e-Health ID និង
ទី៥. អាចបង្កើនចំណេះដឹងសុខភាពថ្មីៗ ដោយអានអត្ថបទគន្លឹះថែទាំសុខភាព និងការស្រាវជ្រាវខ្លីៗ ជារៀងរាល់ថ្ងៃ។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងកញ្ចប់ធានារ៉ាប់រងគ្រោះថ្នាក់ដល់ទៅ ៣០០០ដុល្លារអាមេរិកនេះ សូមបងប្អូន ទាញយក Pethyoeung e-Health ID App ឥឡូវនេះ និងចុះឈ្មោះប្រើ។ បងប្អូន ក៏អាចស្វែងរកប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID (Pethyoeung e-Health ID Card) នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung ដើម្បីចូលប្រើប្រាស់ Pethyoeung e-Health ID ពុំមានផុតសុពលភាព ហើយចំណេញពេលវេលា ថវិកា និងសេវាពិគ្រោះ និងព្យាបាលជឿទុកចិត្តបាន ពីគ្លីនិក ខេមហេល។
គ្លីនិក ខេមហេល ជាមន្ទីរសម្រាកព្យាបាល ផ្ដល់នូវសេវាពិនិត្យ និងព្យាបាលជំងឺច្រើនប្រភេទ ដោយវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ឈានមុខគេមួយនៅកម្ពុជា។
លោកអ្នក អាចទទួលសេវាកម្មនៅគ្លីនិក ខេមហេល ទៅលើសេវាកម្មដូចជា៖ ពិគ្រោះ និងព្យាបាលជំងឺដុំសាច់ គ្រាប់ឈាម និងជំងឺមហារីកគ្រប់ប្រភេទ ព្យាបាលជំងឺមហារីកដោយថ្នាំបង្កើនភាពស៊ាំប្រឆាំងកោសិកាមហារីក ពិគ្រោះ និងព្យាបាលជំងឺបេះដូង និងសរសៃឈាម ពិគ្រោះ និងព្យាបាលជំងឺទូទៅ អេកូបេះដូង អេកូសរសៃឈាម និងអេកូពោះ វាស់ចង្វាក់បេះដូង និងតាមដានចង្វាក់បេះដូង ២៤ម៉ោង ស្ត្រេសតេស្តស្វែងរកជំងឺស្ទះសរសៃឈាមបេះដូង និងពិនិត្យឈាម ពិនិត្យទឹកនោម និងលាមក។ល។
គ្លីនិក ខេមហេល ស្ថិតនៅផ្ទះលេខ៦០ ផ្លូវ ៦០៦ ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លេខទូរស័ព្ទ៖ +855 92 990 008។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រងគ្រប់កម្រិត ក្នុងមន្ទីរពេទ្យ និងគ្លីនិកផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកាទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
រីឯ Pethyoeung e-Health ID App មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ ភ្ជាប់ជាមួយ Pethyoeung e-Health ID Card ហើយអ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរស័ព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុកផេក https://www.facebook.com/Pethyoeung៕