Pethyoeung e-Health ID ត្រូវបានដាក់ឱ្យដំណើរការ នៅមន្ទីរពេទ្យ ខេ វី (KV Hospital)។ Pethyoeung e-Health ID ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាលផ្តល់សេវាណាត់ជួប និងពិគ្រោះជំងឺអនឡាញលើទូរស័ព្ទដៃទំនើប និងឈានមុខគេមួយនៅកម្ពុជា។
លោកអ្នក កាន់តែងាយស្រួល អាចណាត់ជួបវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ ខេ វី ពិគ្រោះជំងឺតាមរយៈវីដេអូខល ឬណាត់ពិគ្រោះនិងព្យាបាលដោយផ្ទាល់ក៏បាន ហើយទទួលបានការបញ្ចុះតម្លៃពិសេស ៥% ជូន ដោយគ្រាន់តែប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID សម្រាប់ធ្វើការណាត់ជួបទុកជាមុន។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ សូមបងប្អូន ទាញយក Pethyoeung e-Health ID App ឥឡូវនេះ និងចុះឈ្មោះប្រើ។ បងប្អូន ក៏អាចស្វែងរកប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID Card នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung ដើម្បីចូលប្រើប្រាស់ Pethyoeung e-Health ID ពុំមានផុតសុពលភាព ហើយចំណេញពេលវេលា ថវិកា និងសេវាពិគ្រោះ និងព្យាបាលជឿទុកចិត្តបាន ពីមន្ទីរពេទ្យ ខេ វី។
មន្ទីរពេទ្យ ខេ វី ជាមន្ទីរពេទ្យឯកជន ផ្ដល់នូវសេវាពិនិត្យ និងព្យាបាលជំងឺច្រើនប្រភេទ រួមមានព្យាបាលជំងឺទូទៅ ព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាល ព្យាបាលគ្រោះថ្នាក់ចរាចរណ៍ មជ្ឈមណ្ឌលលាងឈាម ជំងឺបេះដូង វះកាត់ដុំមហារីក ជំងឺប្រព័ន្ធប្រសាទ ឆ្លុះក្រពះពោះវៀនដោយគ្មានការឈឺចាប់ ម៉ាស៊ីនពិនិត្យសុដន់ អេកូមើលសាច់ថ្លើម ម៉ាស៊ីន អ៊ឹម អ អាយ ម៉ាស៊ីនស៊ីធីស្កេន និងសេវាប.ស.ស. ដោយគ្រូពេទ្យជំនាញឯកទេសបទពិសោធន៍ជាច្រើនឆ្នាំ ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈ។
មន្ទីរពេទ្យ ខេ វី ភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ចម្ងាយពីស្ពានគីហ្សូណា ៦គ.ម.)។ ទូរស័ព្ទលេខ៖ 097 840 47 89 / 012 89 17 45 / 012 28 60 70។ ហ្វេសប៊ុកផេក៖ https://www.facebook.com/KVHospitals។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រងគ្រប់កម្រិត ក្នុងមន្ទីរពេទ្យ និងគ្លីនិកផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកាទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
រីឯ Pethyoeung e-Health ID App មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ ភ្ជាប់ជាមួយ Pethyoeung e-Health ID Card ហើយអ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរស័ព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុក https://www.facebook.com/Pethyoeung៕