ចាប់ពីពេលនេះតទៅ បងប្អូនកាន់តែងាយស្រួល ដោយសារតែពេទ្យយើង បានចាប់ដៃគូជាមួយមន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ព្រមៀ ( Indra Premier Medical Center ) ដាក់ឱ្យដំណើរការ Pethyoeung e-Health ID។ Pethyoeung e-Health ID ជាកម្មវិធី Teleconsultation ទំនើប និងដំបូងតែមួយគត់ ដែលឈានមុខគេ នៅកម្ពុជា។
លោកអ្នក អាចណាត់ជួបវេជ្ជបណ្ឌិត នៅមន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ព្រមៀ តាមរយៈវីដេអូខល ឬណាត់ជួបផ្ទាល់ក៏បាន ដោយមានការបញ្ចុះតម្លៃពិសេស ចាប់ពី ៥% រហូតដល់ទៅ ១០% ដោយគ្រាន់តែប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung eHealth ID។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ សូមបងប្អូន ដោនឡោត App Pethyoeung e-Health ID ឥឡូវនេះ។ បងប្អូន ក៏អាចស្វែងរកប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung។
អ៊ិនដ្រា ព្រមៀ ជាមន្ទីរសម្រាកព្យាបាលឯកជន ផ្ដល់នូវសេវាថែទាំសុខភាព និងការព្យាបាលជំងឺច្រើនជំនាញ។ មន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ព្រមៀ មានវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ឈានមុខគេ ក្នុងប្រទេសកម្ពុជា។
លោកអ្នក អាចទទួលសេវាកម្មសុខភាពពីមន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ព្រមៀ លើជំនាញ ដូចជា៖ សង្គ្រោះបន្ទាន់ ២៤ម៉ោង ពិនិត្យព្យាបាលជំងឺទូទៅ និងរោគស្ត្រី វះកាត់តូច និងវះកាត់ធំ បំបែកក្រួសប្រព័ន្ធតម្រងនោម ដោយម៉ាស៊ីនពន្លឺឡាស៊ែរ កោសសាច់ប្រូស្តាតដុំប្លោកនោម ដោយម៉ាស៊ីនអង់ដូស្កុប វះកាត់ខ្នែងពោះវៀន និងថង់ទឹកប្រមាត់ ដោយចោះ វះកាត់បែកបាក់ឆ្អឹង វះកាត់ជំងឺប្រព័ន្ធប្រសាទ និងជំងឺលៀនទ្រនាប់ឆ្អឹងខ្នង ឆ្លុះអេកូកាំរស្មីអ៊ិច (X-ray) និងម៉ាស៊ីនស្កែនទំនើប (CT Scan)។
មន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ព្រមៀ ស្ថិតនៅផ្ទះលេខ៣០៣ ផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមទំនាក់ទំនង តាមលេខទូរស័ព្ទខាងក្រោម៖ 012391071/ 086391071/ 0966222226 ឬក៏ហ្វេសប៊ុក https://www.facebook.com/indramedicalcenter។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រងគ្រប់កម្រិត ក្នុងមន្ទីរពេទ្យ និងគ្លីនិកផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកាទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
រីឯ Pethyoeung e-Health ID App មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ ភ្ជាប់ជាមួយ e-Health ID Card ហើយអ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរសព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុក https://www.facebook.com/Pethyoeung៕