ជាដំណឹងដ៏រីករាយមួយទៀត គឺPethyoeung e-Health ID ត្រូវបានដាក់ឱ្យដំណើរការ នៅមន្ទីរពហុព្យាបាល បាគង សែនសុខ។ Pethyoeung eHealth ID ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាល ផ្តល់សេវាណាត់ជួប និងពិគ្រោះជំងឺអនឡាញលើទូរស័ព្ទដៃទំនើប និងឈានមុខគេមួយនៅកម្ពុជា។
ទាញយក Pethyoeung e-Health ID ពី AppStore និង PlayStore រួចចុះឈ្មោះប្រើ។ លោកអ្នក អាចណាត់ជួបវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពហុព្យាបាល បាគង សែនសុខ ហើយក៏អាចពិគ្រោះជំងឺផ្ទាល់ ឬណាត់ជួបពិគ្រោះជំងឺ តាមរយៈវីដេអូខល។ លើសពីនេះ លោកអ្នកទទួលបានការបញ្ចុះតម្លៃ ៨% ពីមន្ទីរពហុព្យាបាល បាគង សែនសុខ នៅពេលលោកអ្នក ណាត់ទុកជាមុន ឬក៏ទៅពិនិត្យព្យាបាលជំងឺ តាមកម្មវិធី និងប្រើប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស រាល់ពេលទៅទទួលសេវាពិគ្រោះ និងព្យាបាលជំងឺ សូមដោនឡោតទាញយកអែប Pethyoeung e-Health ID ឥឡូវនេះ។ បងប្អូន ក៏អាចស្វែងរក ប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID Card នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung ដើម្បីចូលប្រើប្រាស់ Pethyoeung e-Health ID ពុំផុតសុពលភាព ហើយចំណេញពេលវេលា ថវិកា និងសេវាពិគ្រោះ និងព្យាបាលជឿទុកចិត្តបានពីមន្ទីរពហុព្យាបាល បាគង សែនសុខ។
មន្ទីរពហុព្យាបាល បាគង សែនសុខ ជាមន្ទីរពេទ្យឯកជន ផ្ដល់នូវសេវាពិនិត្យ និងព្យាបាលជំងឺច្រើនប្រភេទ។ មន្ទីរពហុព្យាបាល បាគង សែនសុខ មានវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់មន្ទីរពហុព្យាបាល បាគង សែនសុខ គឺផ្តល់ជូនសេវាព្យាបាលប្រកបដោយគុណភាព និងក្រមវិជ្ជាជីវៈខ្ពស់នៅកម្ពុជា។ ក្រុមគ្រូពេទ្យឯកទេស នៅបាគង សែនសុខ បានឆ្លងកាត់ការបណ្តុះបណ្តាលទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងមានបទពិសោធន៍ការងារជាច្រើនឆ្នាំ។
លោកអ្នក អាចទទួលសេវាពិគ្រោះ និងព្យាបាល នៅមន្ទីរពហុព្យាបាល បាគង សែនសុខ ដែលបើកដំណើរការ ២៤ម៉ោង លើ ២៤ម៉ោង ក្នុង ១ថ្ងៃ និងមានផ្នែកឯកទេសជាច្រើន ដូចជា៖ សង្រ្គោះបន្ទាន់ ២៤ម៉ោង និងរបួស (Emergency and Trauma) ព្យាបាលកម្រិតធ្ងន់ (ICU) ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺលើសឈាម ជំងឺបេះដូង និងសរសៃឈាម ជំងឺទឹកនោមផ្អែម និងក្រពេញ ជំងឺថ្លើម ក្រពះ និងពោះវៀន ជំងឺមហារីក និងគ្រាប់ឈាម ព្រមទាំងរោគកុមារ។ វះកាត់ទូទៅ និងវះកាត់ដោយការចោះ សម្ភព និងរោគស្រ្តី។ ផ្នែករូបភាពវេជ្ជសាស្ត្រ៖ ថតដោយកាំរស្មីអ៊ិច ស៊ីធីស្គែន (CT Scan) អេកូទូទៅ និងអេកូបេះដូង ថតឆ្លុះក្រពះ ពោះវៀន។
ក្រៅពីនេះ មន្ទីរពហុព្យាបាល បាគង សែនសុខ ក៏មានពិនិត្យឈាម កំហាក ទឹកមូត្រ លាមក។ មានវិភាគសាច់ និងចាក់វ៉ាក់សាំងគ្រប់ប្រភេទ។ មន្ទីរពហុព្យាបាល បាគង សែនសុខ មានបន្ទប់សម្រាក ប្រកបដោយផាសុខភាព។
មន្ទីរពហុព្យាបាល បាគង សែនសុខ មានអាសយដ្ឋាន នៅអាគារលេខ ១៣៥-១៣៧ ផ្លូវលេខ ១៩២៨ ឬផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកអ្នក អាចសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ 017 900 441 និង 098 900 441 ឬតាម email: [email protected]។ អាសយដ្ឋានហ្វេសប៊ុក https://www.facebook.com/bakongsensok.polyclinic។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រង ក្នុងមន្ទីរពេទ្យ និងគ្លីនិក ផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកា ទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
Pethyoeung e-Health ID App មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ។ នៅពេលភ្ជាប់ជាមួយ e-Health ID Card អ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរសព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុក https://www.facebook.com/Pethyoeung៕