Pethyoeung eHealth ID ត្រូវបានដាក់ឱ្យដំណើរការ នៅមន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ ( Vissar Nursing Center and Home Care Services )។ Pethyoeung e-Health ID ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាលផ្តល់សេវាណាត់ជួប និងពិគ្រោះជំងឺអនឡាញលើទូរស័ព្ទដៃទំនើប និងឈានមុខគេមួយ នៅកម្ពុជា។
លោកអ្នក កាន់តែងាយស្រួល ក្នុងការណាត់ជួបវេជ្ជបណ្ឌិត នៅមន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ ពិគ្រោះជំងឺតាមរយៈវីដេអូខល ឬណាត់ពិគ្រោះ និងព្យាបាលដោយផ្ទាល់ក៏បាន ហើយទទួលបានការបញ្ចុះតម្លៃពិសេស ១០% ដោយគ្រាន់តែប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID សម្រាប់ធ្វើការណាត់ជួបទុកជាមុន។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ សូមបងប្អូន ទាញយក Pethyoeung e-Health ID App ឥឡូវនេះ ពី App Store និង Play Store ហើយចុះឈ្មោះប្រើ។ បងប្អូន ក៏អាចស្វែងរកប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID Card នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung ដើម្បីចូលប្រើប្រាស់ Pethyoeung e-Health ID ពុំមានផុតសុពលភាព ហើយចំណេញពេលវេលា ថវិកា និងសេវាពិគ្រោះ និងព្យាបាលជឿទុកចិត្តបាន ពីមន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ។
មន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ ជាមន្ទីរពេទ្យឯកជន ផ្ដល់នូវសេវាពិនិត្យ និងព្យាបាលជំងឺច្រើនេះជំនាញ មានវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈ។
មន្ទីរសម្រាកព្យាបាល វិសារ ផ្តោតសំខាន់សម្រាប់មនុស្សចាស់ និងអ្នកជំងឺរុំរ៉ៃ ដោយមានក្រុមគ្រូពេទ្យជំនាញ និងឯកទេស អមជាមួយសេវាស្នាក់នៅថែទាំ និងស្តារនិតិសម្បទាឡើងវិញ ដូចជា៖ ពិនិត្យថែទាំជំងឺដល់គេហដ្ឋាន ជំងឺលើសសំពាធឈាម ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជងឺផាគីនសុន ជំងឺចាស់វង្វេង ខ្សោយចលនារាងកាយ ឬមានដំបៅគ្រែ តេស្តមើលជាតិខ្លាញ់ក្នុងឈាម និងថតសួតដោយកាំរស្មី X-Ray។ ក្រៅពីនោះ វិសារ ក៏មានវេជ្ជណ្ឌិត ឯកទេសជំងឺសន្លាក់ សម្រាប់ពិគ្រោះព្យាបាល ដូចជា ជំងឺរលាកសន្លាក់ បូមទឹកសន្លាក់ និងព្យាបាលរោគឈឺសន្លាក់រ៉ាំរ៉ៃ ផងដែរ។
មន្ទីរសម្រាកព្យាបាល វិសារ ក៏មានសេវាផ្តល់ជូនការថែទាំ ១២ម៉ោង ឬ ២៤ម៉ោង ក្នុង ១ថ្ងៃ ដល់គេហដ្ឋាន សម្រាប់អ្នកជំងឺមហារីក ដំណាក់កាលចុងក្រោយ ដោយគ្រប់គ្រងការឈឺចាប់ ផ្តល់ផាសុខភាពទាំងផ្លូវកាយ និងផ្លូវអារម្មណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់ក្រុមគ្រួសារ។ ក្នុងនោះ មន្ទីរសម្រាកព្យាបាល វិសារ ក៏មានសេវាថែទាំអ្នកជំងឺរយៈពេលខ្លី ឬវែង នៅមន្ទីរសម្រាកព្យាបាលផ្ទាល់ និងដល់គេហដ្ឋាន សម្រាប់មនុស្សចាស់ អ្នកជំងឺលើសឈាម អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដំបៅគ្រែ និងពិបាកធ្វើចលនា។
មន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ មានអាសយដ្ឋាន នៅផ្ទះលេខ១២៨ ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ( ផ្លូវលេខ១៩២៨ ) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ 087 847 857 ឬ 017 847 857។ ហ្វេសប៊ុក https://www.facebook.com/vissar.healthcare។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រងគ្រប់កម្រិត ក្នុងមន្ទីរពេទ្យ និងគ្លីនិកផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកាទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
រីឯ e-Health ID App មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ ភ្ជាប់ជាមួយ e-Health ID Card ហើយអ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរសព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុក https://www.facebook.com/Pethyoeung៕