Pethyoeung e-Health ID ត្រូវបានដាក់ឱ្យដំណើរការ នៅមន្ទីរសម្រាកព្យាបាល កោះនរា ( Koh Norea Clinic )។ Pethyoeung e-Health ID ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាលផ្តល់សេវាណាត់ជួប និងពិគ្រោះជំងឺអនឡាញលើទូរស័ព្ទដៃទំនើប និងឈានមុខគេមួយ នៅកម្ពុជា។
លោកអ្នក កាន់តែងាយស្រួល ក្នុងការណាត់ជួបវេជ្ជបណ្ឌិត នៅមន្ទីរសម្រាកព្យាបាល កោះនរា ពិគ្រោះជំងឺតាមរយៈវីដេអូខល ឬណាត់ពិគ្រោះ និងព្យាបាលដោយផ្ទាល់ក៏បាន ហើយទទួលបានការបញ្ចុះតម្លៃពិសេស ១០% ដោយគ្រាន់តែប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID សម្រាប់ធ្វើការណាត់ជួបទុកជាមុន។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ សូមបងប្អូន ដោនឡោត ទាញយក Pethyoeung e-Health ID App ឥឡូវនេះ ពី App Store និង Play Store ហើយចុះឈ្មោះប្រើ។ បងប្អូន ក៏អាចស្វែងរកប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID Card នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung ដើម្បីចូលប្រើប្រាស់ Pethyoeung e-Health ID ពុំមានផុតសុពលភាព ហើយចំណេញពេលវេលា ថវិកា និងសេវាពិគ្រោះ និងព្យាបាលជឿទុកចិត្តបាន ពីមន្ទីរសម្រាកព្យាបាល កោះនរា
មន្ទីរសម្រាកព្យាបាល កោះនរា ជាមន្ទីរពេទ្យឯកជន ផ្ដល់នូវសេវាពិនិត្យ និងព្យាបាលជំងឺច្រើនេះជំនាញ មានវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈ។
លោកអ្នក អាចទទួលសេវាកម្ម នៅមន្ទីរសម្រាកព្យាបាល កោះនរា ដូចជា សេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង លើ ២៤ម៉ោង ជំងឺទូទៅ រោគស្ត្រី កុមារ ពិនិត្យផ្ទៃពោះ ពិនិត្យសុខភាពមុនសម្រាល សេវាពន្យារកំណើត និងរំលូតដោយសុវត្ថិភាព ចាក់វ៉ាក់សាំង (វ៉ាក់សាំងផ្តាសាយធំ ថ្លើមប្រភេទ B និងមហារីកមាត់ស្បូន ) ពិនិត្យអេកូ និងផ្នែកបន្ទប់ពិសោធន៍ ( ពិនិត្យឈាម លាមក កំហាក ទឹកមូត្រ )។
មន្ទីរសម្រាកព្យាបាល កោះនរា ស្ថិតនៅផ្ទះលេខ១៧៧ ផ្លូវ៣៤៩ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 012 90 80 30 / 070 80 21 98។ Telegram: 012 90 80 30។ ហ្វេសប៊ុក https://www.facebook.com/saysodina។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រងគ្រប់កម្រិត ក្នុងមន្ទីរពេទ្យ និងគ្លីនិកផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកាទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
រីឯ Pethyoeung e-Health ID មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ ភ្ជាប់ជាមួយ Pethyoeung e-Health ID Card ហើយអ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរសព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុក https://www.facebook.com/Pethyoeung៕