Pethyoeung e-Health ID ត្រូវបានដាក់ឱ្យដំណើរការនៅមន្ទីរពេទ្យ សង់ត្រាល់ ( Central ) ហើយ។ Pethyoeung e-Health ID ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាល ផ្តល់សេវាណាត់ជួប និងពិគ្រោះជំងឺអនឡាញលើទូរស័ព្ទដៃទំនើប និងឈានមុខគេមួយនៅកម្ពុជា។
ទាញយក Pethyoeung e-Health ID ពី AppStore និង Playstore រួចចុះឈ្មោះប្រើ។ លោកអ្នក អាចណាត់ជួបវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យ សង់ត្រាល់ ពិគ្រោះជំងឺផ្ទាល់បាន ឬណាត់ជួបពិគ្រោះជំងឺ តាមរយៈវីដេអូខល។ លើសពីនេះ លោកអ្នកទទួលបានការបញ្ចុះតម្លៃ ៥% ពីមន្ទីរពេទ្យលើគ្រប់សេវាពិគ្រោះ និងព្យាបាល សម្រាប់អ្នកទៅទទួលសេវានៅមន្ទីរពេទ្យ សង់ត្រាល់ តាមការណាត់ជួបទុកជាមុនជាមួយកម្មវិធី និងប្រើប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID។
ការប្រើប្រាស់កម្មវិធី និងប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID កាន់តែងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា ហើយបានពិគ្រោះ និងព្យាបាលជំងឺ ដោយមានទំនុកចិត្ត។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស រាល់ពេលទៅទទួលសេវាពិគ្រោះ និងព្យាបាលជំងឺ សូម ដោនឡោតទាញយកអែប Pethyoeung e-Health ID ឥឡូវនេះ។ បងប្អូន ក៏អាចស្វែងរក ប័ណ្ណព័ត៌មានសុខភាព Pethyoeung e-Health ID Card នៅក្រុមហ៊ុនពេទ្យយើង ឬក៏តាមរយៈ Facebook Page របស់ Pethyoeung ដើម្បីចូលប្រើប្រាស់ Pethyoeung e-Health ID ពុំផុតសុពលភាព ហើយចំណេញពេលវេលា ថវិកា និងសេវាពិគ្រោះ និងព្យាបាលជឿទុកចិត្តបានពីមន្ទីរពេទ្យ សង់ត្រាល់។
មន្ទីរពេទ្យ សង់ត្រាល់ ជាមន្ទីរពេទ្យឯកជន ផ្ដល់នូវសេវាពិនិត្យ និងព្យាបាលជំងឺច្រើនប្រភេទ។ មន្ទីរពេទ្យ សង់ត្រាល់ មានវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់ ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។
លោកអ្នក អាចទទួលសេវាកម្ម នៅមន្ទីរពេទ្យ សង់ត្រាល់ ដូចជា៖ សង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងកម្រិតស្រាល ព្យាបាលក្រោយការវះកាត់ ថតឆ្លុះក្រពះពោះវៀន លាងឈាម រោគស្ត្រី និងសម្ភព តម្រងនោម ជំងឺកុមារ ជំងឺបេះដូង ជំងឺឆ្អឹង សុខភាពផ្លូវចិត្ត ការវះកាត់ទូទៅ រូបភាពវេជ្ជសាស្ត្រ ដូចជា CT Scan ឆ្លុះ និងពង្រីកសរសៃឈាមបេះដូង និងសុខភាពភ្នែក។
មន្ទីរពេទ្យ សង់ត្រាល់ ស្ថិតនៅផ្ទះលេខ 82A ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 023 214 955 / 095 580 227។ ហ្វេសប៊ុក https://www.facebook.com/centralhospitalphnompenh។
ចំណែកពេទ្យយើង គឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ដែលជួយសម្រួលរាល់ការគ្រប់គ្រងគ្រប់កម្រិត ក្នុងមន្ទីរពេទ្យ និងគ្លីនិកផ្តល់នូវគុណភាព ប្រសិទ្ធភាព សន្សំសំចៃពេលវេលា ពលកម្ម និងថវិកាទៅលើបុគ្គលិក គ្រឿងបរិក្ខារពេទ្យ និងក្រដាសឯកសារ។
រីឯ Pethyoeung e-Health ID មានមុខងារពិសេសៗ ជាច្រើន ដូចជា ណាត់ជួបជាមួយវេជ្ជបណ្ឌិត និងទទួលសាររម្លឹកការណាត់ជួប គ្រប់គ្រងប្រវត្តិជំងឺ អានអត្ថបទ និងព័ត៌មានសុខភាពថ្មីៗ ប្រចាំថ្ងៃ ភ្ជាប់ជាមួយ Pethyoeung e-Health ID Card ហើយអ្នកជំងឺ អាចមើលប្រវត្តិជំងឺរបស់ខ្លួន នៅក្នុង App នេះផ្ទាល់។ សូមទាក់ទងមកកាន់ពេទ្យយើង តាមលេខទូរសព្ទ 017 474 528/ 085 522 594/ 096 789 28 56/ 068 406 972/ 012 680 106 ឬក៏ហ្វេសប៊ុក https://www.facebook.com/Pethyoeung៕