បញ្ហាលើសទម្ងន់ សំដៅលើការលើសជាតិខ្លាញ់ក្នុងខ្លួន។ ការលើសទម្ងន់ ជាបញ្ហាមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះ ហើយវាមិនល្អដល់សុខភាពនោះទេ។ ការគំរាមកំហែងសដល់សុខភាព ពីបញ្ហាលើសទម្ងន់មានច្រើន ក្នុងនោះរួមមានជំងឺធ្ងន់ធ្ងរមួយចំនួន ដែលមើលមិនជានោះទេ។
កត្តាបង្កបញ្ហាលើសទម្ងន់៖
១. ការទទួលទានអាហារ សម្បូរនូវជាតិខ្លាញ់ និងស្ករ
២. ការធ្វើលំហាត់ប្រាណ ឬចលនាមិនគ្រប់គ្រាន់
៣. បញ្ហាហ្សែន
៤. ក្រពេញទីរ៉ូអ៊ីត មិនសកម្ម
៥. ប្រភេទថ្នាំមួយចំនួន (ថ្នាំស្តេរ៉ូអ៊ីត ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ឬថ្នាំផ្លូវចិត្ត)
បញ្ហាសុខភាពស្រាលៗ បង្កដោយការលើសទម្ងន់៖
១. ថប់ដង្ហើម
២. បែកញើសខ្លាំង
៣. ដេកស្រមុក
៤. មានការពិបាក នៅពេលធ្វើចលនា
៥. ងាយហត់ អស់កម្លាំង
៦. ឈឺសន្លាក់ និងឈឺខ្នង
៧. បាត់បង់ទំនុកចិត្ត និងមានអារម្មណ៍ថាគ្មានអ្នកយល់ចិត្ត
បញ្ហាសុខភាពធ្ងន់ធ្ងរ បង្កដោយការលើសទម្ងន់៖
១. ជំងឺទឹកនោមផ្អែមប្រភេទ២
២. លើសសម្ពាធឈាម
៣. លើសកូឡេស្តេរ៉ូល អាចឈានដល់ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
៤. ជំងឺហឺត
៥. បញ្ហារំលាយអាហារ
៦. ជំងឺមហារីក (មហារីកពោះវៀនធំ មហារីកសុដន់ និងមហារីកស្បូន)
៧. បញ្ហាច្រាលទឹកក្រពះ និងតាមបំពង់អាហារ
៨. ក្រួសក្នុងថង់ទឹកប្រមាត់
៩. ខ្សោយសមត្ថភាពបង្កកំណើត
១០. ជំងឺរលាកសន្លាក់ឆ្អឹង
១១. បញ្ហាគាំងដង្ហើមពេលគេង
១២. ជំងឺថ្លើម និងជំងឺក្រលៀន
១៣. ផលវិបាកសម្រាប់ស្ត្រីមានផ្ទៃពោះ
វិធីព្យាបាលបញ្ហាលើសទម្ងន់៖
១. កាត់បន្ថយប្រូតេអ៊ីន ជាតិស្ករ និងខ្លាញ់ក្នុងរបបអាហារ
២. ញ៉ាំបន្លែផ្លែឈើ ទឹកដោះគោ សាច់ ត្រីស៊ុត និងគ្រាប់សណ្ដែក
៣. ហាត់ប្រាណឱ្យបានទៀងទាត់ និងលេងកីឡា
ប្រភព៖ NHS https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង