ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រឹកថ្ងៃទី២៣ ខែឧសភាព ឆ្នាំ២០២៣ នេះថា កម្ពុជានឹងទទួលឥទ្ធិពលនៃជ្រលងសម្ពាធ ពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។
ក្នុងរដូវភ្លៀង ឬក្រោមអាកាសធាតុត្រជាក់ ប្រព័ន្ធភាពស៊ាំរបស់មនុស្សចុះខ្សោយ នាំឱ្យរាងកាយងាយនឹងឆ្លងមេរោគ ហើយធ្លាក់ខ្លួនឈឺ។ នោះក៏ព្រោះតែអាកាសធាតុត្រជាក់ធ្វើឱ្យមនុស្ស ប្រឈមនឹងការថយចុះកម្រិតវីតាមីន D ខ្សោយប្រព័ន្ធភាពស៊ាំ និងសរសៃឈាមរួមតូច។
ដើម្បីជៀសវាង ពីការធ្លាក់ខ្លួនឈឺក្នុងរដូវរងា សូមអនុវត្តវិធីទាំងនេះ៖
១. ញ៉ាំសារជាតិចិញ្ចឹមឱ្យបានគ្រប់គ្រាន់ រួមមាន វីតាមីន និងជាតិរ៉ែច្រើនប្រភេទ (មានក្នុងបន្លែផ្លែឈើ)
២. គេងឱ្យបានច្រើន
៣. ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
៤. លាងដៃឱ្យបានទៀងទាត់
៥. ប្រើក្រដាស ឬក្រណាត់ រាល់ពេលកណ្ដាស់ ឬក្អក
៦. កុំប្រើសម្ភារៈ ឬអាហាររួម ជាមួយអ្នកជំងឺផ្ដាសាយ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម https://www.facebook.com/mowramcambodia & Medical News Today https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង