សរីរៈរបស់មនុស្ស ត្រូវការឆ្អឹង មិនអាចខ្វះបាន ដើម្បីទ្រទ្រង់រាងកាយ និងជួយឱ្យរាងកាយ ធ្វើចលនាបម្លាស់ទី។ ឆ្អឹងមានសារៈសំខាន់ណាស់ ហេតុនេះហើយ គួរតែថែរក្សាឆ្អឹង ឱ្យមានភាពរឹងមាំ។ លោកអ្នក អាចធ្វើឱ្យឆ្អឹងរឹងមាំ តាមរយៈការអនុវត្តរបៀបរស់នៅ និងការទទួលទានអាហារូបត្ថម្ភល្អ សម្រាប់សុខភាព។ ពេទ្យយើង សូមណែនាំវិធីមួយចំនួន ដែលគួរធ្វើ និងមិនគួរធ្វើ សម្រាប់ការថែឆ្អឹងឱ្យបានមាំល្អ។
រឿងគួរធ្វើ ដើម្បីឆ្អឹងរឹងមាំ៖
១. ធ្វើចលនាបម្លាស់ទី និងលើកទម្ងន់ លើកដុំដែកឱ្យបានគ្រប់គ្រាន់ ដើម្បីពង្រឹងឆ្អឹង
២. ទទួលទានវីតាមីន D
៣. ទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់ ដើម្បីបង្កើនសុខភាពឆ្អឹង
៤. ទទួលទានអាហារ ដែលជួយដល់សុខភាពឆ្អឹង (ត្រីសាលម៉ុន និងបន្លែបៃតង)
រឿងមិនគួរធ្វើ ដើម្បីឆ្អឹងរឹងមាំ៖
១. កុំជក់បារី ព្រោះបារី នាំឱ្យសុខភាពឆ្អឹងចុះខ្សោយ និងងាយកើតជំងឺពុកឆ្អឹង
២. កុំទទួលទានភេសជ្ជៈជាតិអាល់កុល លើសបរិមាណ
៣. កុំផឹកភេសជ្ជៈផ្អែម ឬទឹកសូដា ដែលធ្វើឱ្យដង់ស៊ីតេឆ្អឹងទាប និងងាយរលាកហើម
៤. កុំភ្លេចទទួលទានថ្នាំការពារសុខភាព តាមការណែនាំវេជ្ជសាស្ត្រ (ឧទាហរណ៍ ថ្នាំព្យាបាលជំងឺរលាកសន្លាក់ បង្ការការពុកបាក់ឆ្អឹង)៕
ប្រភព៖ Healthline https://www.facebook.com/healthline
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង