កាលណា អ្នកមានកោសិកាឈាមក្រហមតិច នោះអ្នកនឹងមានរោគសញ្ញាជំងឺស្លេកស្លាំង ហើយឧស្សាហ៍ឈឺ ខ្សោយ និងអស់កម្លាំង។ ប្រសិនបើមានកោសិកាឈាមក្រហមតិច រាងកាយត្រូវធ្វើការកាន់តែខ្លាំង ដើម្បីនាំយកអុកស៊ីសែន បញ្ជូនទៅក្នុងរាងកាយ។ ចង់ជៀសវាងជំងឺស្លេកស្លាំង ក៏ដូចជា បង្កើនចំនួនកោសិកាគ្រាប់ឈាមក្រហម សូមទទួលទានអាហារទាំងនេះ ធានាថា បានប្រសិទ្ធភាព៖
១. ជាតិដែក៖
· សាច់គ្មានខ្លាញ់
· គ្រឿងសមុទ្រ
· សាច់បក្សី
· គ្រាប់ធញ្ញជាតិ
· គ្រាប់សណ្ដែកខៀវ
· ទំពាំងបាយជូរក្រៀម
២. អាស៊ីតហ្វូលិក៖
· ស្ពៃខ្មៅ
· សួតសត្វ
· ក្ដឹបស្ពៃក្ដោប
· ទំពាំងបារាំង
៣. វីតាមីន B12៖
· សាច់
· សាច់បក្សី
· ត្រី
· ទឹកដោះគោ និងអាហារប្រភេទទឹកដោះគោ
· ស៊ុត
៤. ទង់ដែង៖
· អាហារប្រភេទគ្រុំ
· ថ្លើម និងគ្រឿងក្នុងសត្វ
· ធញ្ញជាតិសុទ្ធ
· សូកូឡា
· គ្រាប់ធញ្ញជាតិ
· គ្រាប់បន្លែផ្លែឈើ
៥. វីតាមីន A៖
· ត្រី
· ស៊ុត
· ថ្លើមសត្វ
· អាហារប្រភេទទឹកដោះគោ
· បន្លែស្លឹកបៃតង
· បន្លែពណ៌ទឹកក្រូច និងលឿង
· ប៉េងប៉ោះ
ទម្លាប់រស់នៅមួយចំនួន មានប្រសិទ្ធភាព សម្រាប់បង្កើនគ្រាប់ឈាមក្រហម៖
១. ទទួលទានអាហារបំប៉ន ឬថ្នាំជំនួយ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
២. ជៀសវាងជាតិអាល់កុល
៣. ហាត់ប្រាណទៀតទាត់ (ហាត់ប្រាណធ្ងន់ ឬស្រាល)
៤. ហាត់ប្រាណដើរយឺតៗ រត់ ឬហែលទឹក
ប្រភព៖ Healthline https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង