ជំងឺកូវីដ១៩ បានឆក់យកជីវិតមនុស្សជិត ៦.៩លាននាក់ នៅទូទាំងសកលលោក។ លើសពីនេះ ក្នុងការឆ្លងកូវីដ១៩ អ្នកជំងឺទទួលរងផលប៉ះពាល់លើសុខភាពជាច្រើន ទាំងអំឡុងពេលឆ្លង និងក្នុងពេលជាសះស្បើយ។ ការសិក្សាថ្មីរកឃើញថា ទារកក្នុងផ្ទៃ អាចជាជនរងគ្រោះធំមួយ នៃជំងឺកូវីដ១៩។
របាយការណ៍ថ្មីមួយរបស់អ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Miami ចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បង្ហាញថា ទារក ២នាក់ បានទទួលរងបញ្ហាខួរក្បាល អំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដោយសារម្ដាយ ចាក់វ៉ាក់សាំងកូវីដ១៩។ អ្នកវិទ្យាសាស្ត្រជឿថា ករណីប្រភេទនេះ ជាករណីដំបូង ហើយមានពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ។
ទារកទាំងពីរ ត្រូវបានផ្ដល់កំណើត ដោយម្ដាយវ័យក្មេងម្នាក់ ដែលបានផ្ទុកកូវីដ១៩ ក្នុងត្រីមាសទីពីរ ដែលក្នុងពេលនោះ កូវីដ ប្រភេទដែលតា កំពុងឆ្លងខ្លាំងបំផុត ក្នុងឆ្នាំ២០២០ ហើយមិនទាន់មានវ៉ាក់សាំងប្រឆាំងនៅឡើយ។ នៅពេលទារកកើតថ្ងៃដំបូង ទារកទាំងពីរ មានរោគសញ្ញា ប្រកាច់។ រយៈពេលជាច្រើនថ្ងៃបន្ទាប់ គេឃើញថា ទារកទាំងនេះ មានការលូតលាស់យឺត កម្រិតធ្ងន់ធ្ងរ។ ឈានចូលដល់អាយុ ១៣ខែ ទារកម្នាក់ បានស្លា.ប់បាត់បង់ជីវិត ឯទារកម្នាក់ទៀត កំពុងស្ថិតក្នុងការថែទាំនៅមន្ទីរពេទ្យ។
ផ្អែកតាមការបកស្រាយរបស់ក្រុមអ្នកស្រាវជ្រាវ ទារកទាំងពីរ មិនមានផ្ទុកកូវីដ១៩ ឡើយ ប៉ុន្តែពួកគេ មានអង្គបដិប្រាណកូវីដ១៩ ក្នុងឈាមរបស់ពួកគេ ក្នុងកម្រិតដ៏ខ្ពស់។ នោះគឺដោយសារតែសុករបស់ម្ដាយ មានផ្ទុកវីរុសកូវីដ១៩។
ប៉ុន្តែអ្នកស្រាវជ្រាវ ក៏បានលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យសម្រេចចិត្ត និងរួសរាន់ចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីបង្ការផលប៉ះពាល់ ដូចបែបនេះ និងករណីផ្សេងៗ ទៀត៕
ប្រភព៖ CNA https://www.channelnewsasia.com/international
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង