អ្វីដែលអ្នកទទួលទាន ពិតជាសំខាន់ណាស់ ប្រសិនបើអ្នកមានជំងឺមហារីក។ ធម្មតា រាងកាយមនុស្ស ត្រូវការកាឡូរី និងសារជាតិចិញ្ចឹមគ្រប់គ្រាន់។ ប៉ុន្តែជំងឺមហារីក អាចបង្កផលលំបាក សម្រាប់អ្នក ក្នុងទទួលទានទៅតាមចំណង់ និងភាពចាំបាច់។ ដូចនេះ សម្រាប់អ្នកជំងឺមហារីក ការទទួលទានអាចសំខាន់ ក្នុងដំណាក់កាលផ្សេងគ្នា គឺមុនព្យាបាល អំឡុងពេលព្យាបាល និងក្រោយព្យាបាល។
អាហារ ដែលអ្នកជំងឺមហារីក គួរទទួលទាន មុនព្យាបាល៖
១. អាហារ ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម
២. គ្រាប់ធញ្ញជាតិ
៣. ផ្លែប៉ោម
៤. យ៉ាអ៊ួ
៥. បន្លែ
៦. អង្ករសំរូប
៧. ធញ្ញជាតិ
អាហារ ដែលអ្នកជំងឺមហារីក គួរទទួលទាន អំឡុងពេលព្យាបាល៖
១. អាហារ ដែលសម្បូរប្រូតេអ៊ីន និងកាឡូរី
២. សាច់គ្មានខ្លាញ់ សាច់មាន់ និងសាច់ត្រី
៣. ស៊ុត
៤. គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក សណ្ដែកខៀវ
៥. ឈីស ទឹកដោះគោ និងយ៉ាអ៊ួ
៦. បន្លែ (ជាពិសេសបន្លែបៃតង និងលឿង) ផ្លែឈើ (ជាពិសេសប្រភេទក្រូច និងទំពាំងបាយជូ)
គួបញ្ជាក់ថា អ្នកគួរជៀសវាងអាហារឆៅ ឬមិនទាន់ឆ្អិនល្អ ក្នុងនោះ រួមមាន ត្រី សាច់ និងសាច់បក្សី ជាដើម។
ជាទូទៅ ក្រោយការព្យាបាល អ្នកអាចទទួលទានអាហារបានធម្មតា ប៉ុន្តែលោកអ្នកគួរប្រឹិក្សាជាមួយវេជ្ជបណ្ឌិត ឱ្យបានល្អអំពីគម្រោងរបបអាហាររបស់អ្នក។ ពេលខ្លះ អ្នកអាចទទួលបានការណែនាំ ឱ្យតមសាច់ ឬទទួលទានបន្លែ ឬអាហារបួស។ មានអាហារមួួយចំនួន ដែលអាចជួយអ្នកបង្ការជំងឺមហារីក ពីការលាប់មកវិញ៖
១. ប្រូតេអ៊ីនគ្មានខ្លាញ់
២. ផ្លែឈើ
៣. បន្លែ
៤. ធញ្ញជាតិសុទ្ធ
៥. អាហារប្រភេទទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប
៦. កាត់បន្ថយជាតិស្ករ អំបិល និងជាតិកាហ្វេអ៊ីន
ប្រភព៖ WebMD II https://www.webmd.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង