ថ្លើមគឺជាសរីរាង្គសំខាន់របស់រាងកាយមនុស្ស សម្រាប់បញ្ចេញជាតិពុល និងរំលាយជាតិខ្លាញ់។ កាលណា ថ្លើមមានខ្លាញ់កកស្ទះច្រើន វាបង្កជាជំងឺខ្លាញ់រុំថ្លើម បង្កឱ្យខូចមុខងារថ្លើម និងកើតជំងឺជាច្រើន។ ជំងឺខ្លាញ់រុំថ្លើមធ្ងន់ធ្ងរ អាចបង្កឱ្យថ្លើមហើមរលាក លូតលាស់ជាលិកាមិនប្រក្រតី និងកើតជាជំងឺក្រិនថ្លើម។ ហើយវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ លោកអ្នកអាចបង្ការជំងឺខ្លាញ់រុំថ្លើម តាមលំហាត់ប្រាណ ៣ប្រភេទ និងទម្លាប់ចំនួន ៦បានយ៉ាងងាយៗ។
លំហាត់ប្រាណដែលល្អបំផុត សម្រាប់អ្នកជំងឺខ្លាញ់រុំថ្លើម៖
១. ហាត់ប្រាណពង្រឹងសាច់ដុំបេះដូង និងពង្រឹងសាច់ដុំរាងកាយ (cardio និង strength)
២. ដើរជារៀងរាល់ថ្ងៃ ឱ្យបាន ៤៥នាទី
៣. ធ្វើយ៉ូហ្កា
ទម្លាប់រស់នៅដែលល្អបំផុត សម្រាប់អ្នកជំងឺខ្លាញ់រុំថ្លើម៖
១. ជៀសវាងជាតិស្ករ
២. ជៀសវាងអាហារជាតិខ្លាញ់ និងអាហារអាំង តែញ៉ាំបន្លែស្លឹកបៃតង
៣. ញ៉ាំខ្លាញ់អូមេហ្កា៣
៤. កាត់បន្ថយជាតិអាល់កុល និងញ៉ាំទឹកឱ្យបានច្រើន
៥. គេងឱ្យច្រើនគ្រប់គ្រាន់
៦. ញ៉ាំអាហារប្រូតេអ៊ីន
ប្រភព៖ Hindustan Times https://www.hindustantimes.com/ & https://my.clevelandclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង