ក្រុមហ៊ុន Apple បានប្រកាសចេញម៉ូឌែលទូរស័ព្ទ ប្រភេទ iPhone 14 និង iPhone 14 Plus ពណ៌លឿង ទាក់ទាញ ដើម្បីជំរុញការលក់ផលិតផល iPhone។ ទូរស័ព្ទទាំងពីរនេះ នឹងមានបំពាក់នូវបច្ចេកវិទ្យាពិសេសៗ ដែលមានស្រាប់ទៅហើយ ហើយតម្លៃចេញលក់ គឺ ៧៩៩ដុល្លារ និង ៨៩៩ដុល្លារអាមេរិក ក្នុង ១គ្រឿង។
ក្រុមហ៊ុន Apple ធ្លាប់ចេញសេរីទូរស័ព្ទ iPhone ដែលមានពណ៌លឿង ចំនួន ២ម៉ូឌែលរួចមកហើយ រួមមាន iPhone 5c និង iPhone 11។ ប៉ុន្តែពណ៌លឿងលើកនេះ គឺជាទូរស័ព្ទ ដែលមានបច្ចេកវិទ្យា កាន់តែទំនើបដាច់ស៊េរីមុនៗ។
អនុប្រធានផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន Apple លោក Bob Borchers បានលើកឡើងថា មនុស្សគ្រប់គ្នា ស្រឡាញ់ទូរស័ព្ទរបស់ខ្លួន ហើយតែងតែពឹងផ្អែកលើទូរស័ព្ទរបស់ខ្លួនជានិច្ច លើរឿងគ្រប់យ៉ាង ធ្វើប្រចាំថ្ងៃ។ លោក Borchers ក៏បានបន្ថែមថា ពណ៌លឿងបំពាក់លើ iPhone 14 និង 14 Plus នេះ គឺជាការបន្ថែមថ្មីដ៏មានភាពទាក់ទាញពិសេស ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ។
ទាំងស្អាត ទាំងមានបច្ចេកវិទ្យាខ្ពស់ iPhone ត្រកូលស៊េរីចុងក្រោយ iPhone 14 មានថ្មកាន់ពេលយូរ មានទម្ងន់ស្រាល កាមេរ៉ាថតរូបភាព និងវីដេអូល្អ ឈានមុខគេ និងមានបច្ចេកវិទ្យាផ្កាយរណបសុវត្ថិភាព ដែលជាបច្ចេកវិទ្យា ជួយសង្គ្រោះអាសន្ន តាមប្រព័ន្ធផ្កាយរណបផងដែរ៕
ប្រភព៖ Daily Mail https://www.dailymail.co.uk/home/index.html & Apple https://www.apple.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង