CDC អាមេរិក បានណែនាំឱ្យឈប់ប្រើប្រាស់ទឹកបន្តក់ភ្នែកប្រភេទ Ezicare Artificial Tears ក្រោយរកឃើញមនុស្សយ៉ាងតិច ៥៥នាក់ ឆ្លងរោគ និងនាំឱ្យអ្នកជំងឺខូចភ្នែកទាំងស្រុង ខ្លះសម្រាកមន្ទីរពេទ្យ និងបាត់បង់ជីវិតម្នាក់។
ជនរងគ្រោះ ភាគច្រើន បានប្រើទឹកបន្តក់ភ្នែកមួយប្រភេទ ក្នុងចំណោមទឹកបន្តក់ភ្នែក ១០ប្រភេទ។ ក្នុងចំណោមប្រភេទទាំងនេះ អ្នកជំងឺភាគច្រើន បានប្រើ Ezicare។
យោងតាមការលើកឡើងរបស់ CDC ថ្នាំបន្តក់ភ្នែកនេះ បានបង្កការឆ្លងមេរោគ នៅកែវភ្នែក ទឹកក្នុងប្រស្រីភ្នែក បំពង់ដង្ហើម និងបំពង់ទឹកនោម ព្រមទាំងមានខ្ទុះ និងមេរោគក្នុងឈាមផងដែរ។
ក្រោយសិក្សាដឹងពីបញ្ហានេះ ភ្លាម CDC អាមេរិក ក៏បានប្រញាប់ ហាមឃាត់ការប្រើប្រាស់ Ezicare ភ្លាម ហើយក្រុមហ៊ុន Ezicare ក្នុងរដ្ឋ New Jersey ក៏បានសហការបញ្ឈប់ការចែកចាយទឹកបន្តក់ភ្នែក Ezicare តទៅទៀតដែរ៕
ប្រភព៖ CNN Health https://edition.cnn.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង