ថ្នាំអាស្ពីរីន (Aspirin) ជាថ្នាំ ដែលមានអត្ថប្រយោជន៍សម្បូរបែប។ ហេតុនេះហើយ ទើបមនុស្សជាច្រើន ប្រើថ្នាំអាស្ពីរីនយ៉ាងញឹកញាប់ទូទៅបំផុត ប្រើប្រៀបនឹងថ្នាំដទៃ។ រយៈពេលជាច្រើនទសវត្សរ៍មកនេះ អាស្ពីរីនត្រូវបានអ្នកជំងឺបេះដូងប្រើ ដើម្បីបង្ការហានិភ័យធ្ងន់ធ្ងរនៃជំងឺសរសៃឈាមបេះដូង។ ក៏ប៉ុន្តែវាមានគុណវិវត្តិមួយ គឺវាអាចប៉ះពាល់ដល់ក្រពះ បង្កឱ្យឈាម និងដំបៅក្រពះ។
ការសិក្សាក្នុងឆ្នាំ២០២១ មានអ្នកចូលរួមអាយុចាប់ពី ៧០ឆ្នាំឡើង ចំនួន១៩ ១១៤នាក់។ ក្នុងការសិក្សានោះ គេរកឃើញថា អ្នកប្រើថ្នាំអាស្ពីរីន ប្រឈមនឹងហានិភ័យដំបៅក្រពះ និងហូរឈាម ៦០% ខ្ពស់ជាងធម្មតា។
ការសិក្សាកន្លងមក ក៏បានបង្ហាញថា អ្នកអាចដំបៅក្រពះ ប្រសិនបើអ្នកប្រើថ្នាំអាស្ពីរីន ទោះបីក្នុងបរិមាណទាបក៏ដោយ (១០០ - ៣២៥មីលីក្រាម ក្នុង ១ថ្ងៃ)៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង