កុមារីអាយុ ១១ឆ្នាំម្នាក់ នៅខេត្តព្រៃវែង បានបាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សី កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍ថា ពលរដ្ឋខេត្តព្រៃវែង ចំនួន ២៩នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងកុមារីរងគ្រោះដោយសារជំងឺ H5N1 បានធ្វើតេស្តរួចរាល់ និងទទួលបានលទ្ធផលអវិជ្ជមាន។ ក្នុងនោះ ឪពុកក្មេងស្រីរងគ្រោះ ដែលឆ្លងជំងឺផ្តាសាយបក្សី ក៏បានធ្វើតេស្តអវិជ្ជមានហើយ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ។
ទោះបីលទ្ធផលចេញថា អវិជ្ជមានក្ដី មន្ត្រីសុខាភិបាលគ្រប់រូប នឹងបន្តសហការជាមួយអាជ្ញាធរតាមស្រុក មិនថា នៅឯខេត្តព្រៃវែងនោះទេ គឺទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ស្ដីពី ជំងឺគ្រុនផ្ដាសាយបក្សី នៅតាមប៉ុស្ត៍ទូរទស្សន៍ តាមសហគមន៍ និងតាមប្រព័ន្ធសង្គមលើអ៊ិនធើណែត។
គួរបញ្ជាក់ថា ឪពុកបង្កើតរបស់កុមារីអាយុ ១១ឆ្នាំ ដែលបានស្លា.ប់ នៅខេត្តព្រៃវែង ក្នុងពេលនេះ តេស្តឃើញលទ្ធផលអវិជ្ជមានវិញហើយ៕
ប្រភព៖ Khmer Times https://www.khmertimeskh.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង