អត្រាជំងឺមហារីកលំពែង នៅសហរដ្ឋអាមេរិក កំពុងកើនឡើង កាន់តែខ្លាំង ជាពិសេសនោះ វាកើតមានច្រើនលើស្ត្រីវ័យក្មេង ដែលមានស្បែកខ្មៅ។ យោងតាមគេហទំព័រ New York Post ការសិក្សាមួយរកឃើញថា ស្ត្រីអាយុក្រោម ៥៥ឆ្នាំ ប្រឈមនឹងជំងឺមហារីកលំពែង កាន់តែច្រើនជាងមុន ក្នុងនោះ អត្រាបានកើនឡើង ២.៤%។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងសហរដ្ឋអាមេរិក អ្នកជំងឺមហារីកលំពែង ទទួលបានភាពប្រសើរជាងមុន លើការរស់រៀនមានជីវិតពីហានិភ័យជំងឺមហារីកលំពែង។ ទោះជាយ៉ាងណា អត្រារស់រៀនមានជីវិតពីមហារីកលំពែងនេះ បានកើនឡើងប្រសើរជាងមុន សម្រាប់តែបុរសប៉ុណ្ណោះ។ ផ្ទុយទៅវិញ ស្ត្រីដែលប្រឈមនឹងជំងឺមហារីកលំពែង មិនទាន់ជួបភាពប្រសើរជាងមុននោះទេ។ ពោលគឺស្ត្រីវ័យក្មេង ក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមនឹងហានិភ័យជំងឺមហារីកលំពែង ខ្ពស់ជាងបុរស ក្នុងនោះរាប់បញ្ចូលទាំងហានិភ័យ នៃការកើតមានមហារីកលំពែង និងការបាត់បង់ជីវិតដោយសារជំងឺមហារីកលំពែងផងដែរ។
ដូចនេះ ស្ត្រីគួរបង្ការជំងឺមហារីកលំពែង ដោយថែរក្សាសុខភាពឱ្យបានល្អ និងពិនិត្យសុខភាពស្វែងរកជំងឺមហារីកលំពែង ប្រសិនបើមានការសង្ស័យ។
រោគសញ្ញាជំងឺមហារីកលំពែង៖
១. ឈឺពោះ រាលដាលទៅកាន់ខ្នង
២. អស់ចំណង់អាហារ និងស្រកទម្ងន់មិនដឹងមូលហេតុ
៣. មានជំងឺខាន់លឿង
៤. លាមកមានពណ៌ស្លេក
៥. ទឹកនោមក្រម៉ៅ
៦. រមាស់ស្បែក
៧. កកឈាម
៨. អស់កម្លាំង
កត្តាប្រឈមជំងឺមហារីកលំពែង៖
១. ជក់បារី
២. មានជំងឺទឹកនោមផ្អែម
៣. រលាកលំពែងរ៉ាំរ៉ៃ
៤. បញ្ហាហ្សែន ឬគ្រួសារមានជំងឺមហារីកលំពែង
៥. ភាពចាស់ជរា
វិធីបង្ការជំងឺមហារីកលំពែង៖
១. ជៀសវាងផ្សែងបារី
២. រក្សាទម្ងន់ឱ្យល្អចំពោះសុខភាព
៣. ទទួលអាហារល្អចំពោះសុខភាព
ប្រភព៖ New York Post https://nypost.com/ & Mayo Clinic https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង