ទៀបបារាំង មានរសជាតិឆ្ងាញ់ និងជាផ្លែឈើពេញនិយម សម្រាប់ពលរដ្ឋខ្មែរ និងពលរដ្ឋនៅតាមតំបន់ដទៃទៀត ក្នុងទ្វីបអាហ្វ្រិក អាមេរិកខាងត្បូង និងអាស៊ីអាគ្នេយ៍។ ក្នុងតំបន់អាហ្វ្រិក និងអាមេរិកខាងត្បូង អ្នកជំងឺមហារីក ប្រើប្រាស់សំបក ស្លឹក ឫស និងផ្លែទៀបបារាំង ជាឱសថព្យាបាលជំងឺឆ្លងមេរោគប៉ារ៉ាស៊ីត ឈឺឆ្អឹងឈឺសន្លាក់ រលាកសន្លាក់ ជំងឺបាក់ទឹកចិត្ត និងអាការៈឧស្សាហ៍ឈឺលើមនុស្សមួយចំនួន។ ការស្រាវជ្រាវបានបញ្ជាក់ថា ផ្លែទៀបពិតជាមានសមត្ថភាព អាចព្យាបាលជំងឺទាំងនេះមែន។ មួយទៀតនោះ ផ្លែទៀប ក៏មានភាពល្បីល្បាញ ក្នុងការប្រឆាំងជំងឺមហារីកផងដែរ។ តើវាពិតជាមានប្រសិទ្ធភាព ប្រឆាំងមហារីកមែនទេ?
ផ្អែកតាមការសិក្សាធ្វើក្នុងបន្ទប់ពិសោធន៍ សារធាតុចម្រាញ់ចេញពីផ្លែទៀប អាចសម្លាប់ប្រភេទកោសិកាមហារីកថ្លើម និងមហារីសុដន់មួយចំនួន។ កោសិកាមហារីកថ្លើម និងមហារីកសុដន់ខ្លះ មានភាពធន់នឹងឱសថគីមី។ វាមានន័យថា ការព្យាបាលដោយឱសថគីមីសាស្ត្រ មិនអាចសម្លាប់កោសិកាទាំងនោះ បានឡើយ។ ប៉ុន្តែសារធាតុចម្រាញ់ពីទាប ហាក់ដូចជា អាចធ្វើបាន។
ការសិក្សាទៅលើកូនកណ្ដុរ ក៏បានរកឃើញដែរថា សារធាតុរបស់ទៀប មានឥទ្ធិពលលើកោសិកាមហារីកក្រពេញប្រូស្តាត។ ប៉ុន្តែគេមិនអាចរកឃើញលទ្ធផល ដែលបញ្ជាក់ថា វាមានឥទ្ធិពលលើមនុស្សនោះទេ។
ប៉ុន្តែគេហទំព័រ Medical News Today បានផ្សព្វផ្សាយថា ស្លឹកទៀប អាចបញ្ឈប់កោសិកាមហារីក ពីការលូតលាស់ និងបំបែកខ្លួន។ ប្រភេទកោសិកាមហារីក ដែលទទួលឥទ្ធិពលនេះ មានដូចជា៖
១. មហារីកស្បែក (Melanoma)
២. មហារីកស្បែក នៅបរិវេណក្បាល និងក
៣. មហារីកលំពែង
៤. មហារីកពោះវៀនធំ
៥. មហារីកថ្លើម
៦. មហារីកសួត
ដើម្បីឱ្យយល់កាន់តែស៊ីជម្រៅទៀតនោះ ការសិក្សាក្នុងបន្ទប់ពិសោធន៍ ក៏បានបង្ហាញថា ទៀបមានសមត្ថភាពទាំងនេះ៖
១. ទប់ស្កាត់កោសិកាមហារីកក្រពេញប្រូស្តាត និងបង្រួមទំហំក្រពេញប្រូស្តាត ក្នុងខ្លួនកូនកណ្ដុរ
២. បង្កឱ្យងាប់កោសិកាមហារីកសួត
៣. ទប់ស្កាត់ការសាយភាយ និងវាយលុករបស់កោសិកាមហារីកពោះវៀនធំ
៤. រក្សាលំនឹងកោសិកាមហារីកសុដន់
៥. បង្ការការខូច DNA ក្នុងជាលិកាសុដន់របស់កូនកណ្ដុរ
ប្រភព៖ Cancer Research UK II https://www.cancerresearchuk.org/ & Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង