ប៉ូតាស្យូម គឺជាសារជាតិសំខាន់មួយ សម្រាប់រាងកាយ ព្រោះវាជាផ្នែកមួយនៃអង់ស៊ីមមួយប្រភេទ នៅក្នុងកោសិកាទាំងអស់។ កោសិកាត្រូវការប៉ូតាស្យូម ដើម្បីផលិតថាមពល សម្រាប់ប្រព័ន្ធប្រសាទ និងប្រព័ន្ធសាច់ដុំទូទាំងដងខ្លួន។ រាងកាយ ក៏ត្រូវការប៉ូតាស្យូម ដើម្បីសំយោគសារជាតិគីមីមួយចំនួន និងបំពេញមុខងារផ្សេងៗ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកខ្វះប៉ូតាស្យូម អ្នកគេចមិនផុតពីបញ្ហាសុខភាពទាំងនេះឡើយ។
ផលវិបាកនៃកង្វះប៉ូតាស្យូម៖
១. ខ្សោយសាច់ដុំ
២. ពិបាកដកដង្ហើម
៣. ប៉ះពាល់ពោះវៀនធំ (ទល់លាមក)
៤. រមួលសាច់ដុំ (នៅកំភួនជើង ប្រអប់ជើង។ល។)
៥. សម្ពាធឈាមខ្ពស់ (តានតឹងសាច់ដុំបេះដូង)
៦. ខ្សោយកម្លាំង
៧. PH មានអាល់កាឡាំងខ្ពស់ (អាចប៉ះពាល់ថ្លើម និងឆ្អឹង)
៨. គេងមិនលក់
៩. ជីបចរដើរខ្លាំង
មូលហេតុបង្កឱ្យខ្វះប៉ូតាស្យូម៖
១. ទទួលទានប៉ូតាស្យូមមិនគ្រប់គ្រាន់ ពីរបបអាហារ
២. ចូលចិត្តទទួលទានអាហារមិនល្អ
៣. បាត់បង់ជាតិទឹក
· របបអាហារដែលធ្វើឱ្យខ្សោះជាតិទឹក
· ក្អួត
· រាករូស
· បញ្ចុះទឹកនោម
៤. ស្ត្រេស
៥. មានជំងឺទឹកនោមផ្អែម
៦. ខ្វះម៉ាញ៉េស្យូម
៧. របួស ឬវះកាត់
អាហារដែលអាចផ្ដល់ បរិមាណប៉ូតាស្យូមគ្រប់គ្រាន់៖
១. ផ្លែចេក
២. ដំឡូងបារាំង
៣. ស្លឹកមើមឆៃថាវ
៤. បន្លែស្លឹកបៃតង
៥. ផ្លែបឺរ
៦. ត្រីសាលម៉ុន
ប្រភព៖ Dr. Eric Berg DC II https://www.youtube.com/@DrEricBergDC & Cleveland Clinic II https://my.clevelandclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង