មន្ទីរពិសោធន៍ជាតិ របស់ម៉ាឡេស៊ី បានរកឃើញថា ៩៦% នៃជើងហោះហើរ ក្នុងប្រទេសរបស់ខ្លួន មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទឹកបញ្ចេញចោល។ គេកំពុងស្វែងយល់ទៅលើ ការថយចុះនៃការពាក់ម៉ាស ដែលមនុស្សកាត់តែតិចទៅៗ ពាក់ម៉ាសការពារ ព្រោះវាអាចជាមូលហេតុបង្ក ឱ្យមានការប្រមូលផ្ដុំវីរុសកូវីដ១៩ ក្នុងយន្តហោះធ្វើដំណើរ។
មន្ត្រីម៉ាឡេស៊ីបានសិក្សាគំរូ នៃទឹកបញ្ចេញចោល ឬទឹកលូ ក្នុងយន្តហោះចំនួន ២៩គ្រឿង។ ក្នុងនោះគេរកឃើញ ២៨គ្រឿង មានផ្ទុកវីរុសកូវីដ១៩ ក្នុងប្រព័ន្ធទឹកលូ។ របាយការណ៍នេះ បង្ហាញថាយន្តហោះ ស្ទើរតែទាំងអស់ហើយ ក្នុងរដ្ឋធានីកូឡាឡាំពួរ។
តាមការរកឃើញនេះ គេអាចសន្មត់បានថា មនុស្សយ៉ាងតិចបំផុតម្នាក់ អាចផ្ទុកមេរោគកូវីដ១៩ ហើយចម្លងទៅអ្នកដំណើរដទៃទៀត ដែលអាចបង្កការរាលដាល ក្នុងកម្រិតណាមួយ។ ដូចនេះគេជឿថា ការពាក់ម៉ាសអាចផ្ដល់ការការពារកូវីដ១៩ បានប្រសើរជាងមិនបានពាក់ ក្នុងករណីដែលមានហានិភ័យឆ្លងកូវីដ១៩ ខ្ពស់៕
ប្រភព៖ Forbes II https://www.forbes.com/?sh=1b6c52d72254
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង