តើអ្នកដឹងទេ? ការឱបនរណាម្នាក់ មានសារៈសំខាន់ណាស់ សម្រាប់សុខភាព។ យោងតាមវិទ្យាសាស្ត្រ ក្រៅពីការបង្ហាញក្ដីស្រឡាញ់ និងបង្ហាញភាពកក់ក្ដៅ ការឱបផ្ដល់នូវភាពរីករាយ និងសុខភាពល្អ ដល់លោកអ្នកផងដែរ។
អត្ថប្រយោជន៍សុខភាព នៃការឱបគ្នា៖
១. បន្ធូរស្ត្រេស តាមរយៈការបង្ហាញការគាំទ្រ
២. ការពារអ្នកពីជំងឺ និងបន្ថយរោគសញ្ញាជំងឺ
៣. បង្កើនសុខភាពបេះដូង
៤. មានអារម្មណ៍រីករាយ
៥. កាត់បន្ថយភាពភ័យខ្លាច
៦. កាត់បន្ថយការឈឺចាប់
៧. ជំនួយការធ្វើទំនាក់ទំនង
អ្នកវិទ្យាសាស្ត្រ ក៏បានបង្ហាញអំពីចំនួននៃការឱប ដែលមនុស្សត្រូវការ៖
· ឱប ៤ដង ក្នុង ១ថ្ងៃ ដើម្បីបំពេញជីវិតប្រចាំថ្ងៃ
· ឱប ៨ដង ក្នុង ១ថ្ងៃ ដើម្បីថែទាំសុខភាព
· ឱប ១២ដង ក្នុង ១ថ្ងៃ ដើម្បីការលូតលាស់
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង