ការធ្វើលំហាត់ប្រាណ ជាទម្លាប់ល្អ សម្រាប់រាងកាយ និងសុខភាពទូទៅរបស់មនុស្ស។ វាអាចប្រឆាំងជំងឺទឹកនោមផ្អែម ជំងឺបេះដូង រក្សាទម្ងន់ល្អ និងបង្កើនប្រព័ន្ធការពាររាងកាយ។ សម្រាប់មនុស្សមួយចំនួន ដែលមានទម្លាប់ហាត់ប្រាណជាប្រចាំ តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចហាត់ប្រាណ នៅពេលដែលអ្នកឈឺ បាន ឬទេ? តើការហាត់ប្រាណនៅពេលឈឺ អាចធ្វើឱ្យជាសះស្បើយយឺតពីជំងឺ ដែរ ឬទេ? ចង់ដឹងច្បាស់ សូមអានអត្ថបទនេះ លម្អិត។
អ្នកស្រាវជ្រាវបានសិក្សាយ៉ាងហ្មត់ចត់ថា ប្រភេទជំងឺណា ដែលអ្នកនៅតែអាចហាត់បាន ហើយប្រភេទណា ដែលអ្នកមិនគួរហាត់ នៅពេលអ្នកឈឺ។ នោះគឺផ្អែកទៅលើស្ថានភាពជំងឺ និងអារម្មណ៍ថា អ្នកចង់ហាត់ដែរ ឬទេ។
ប្រសិនបើអ្នកឈឺជំងឺទាំងនេះ អ្នកអាចហាត់ប្រាណបាន៖
១. ផ្ដាសាយកម្រិតស្រាល
២. ឈឺត្រចៀក
៣. តឹងច្រមុះ ហៀរសំបោរ
៤. ឈឺក កម្រិតស្រាល
អ្នកមិនគួរហាត់ប្រាណនោះទេ ប្រសិនបើឈឺជំងឺទាំងនេះ៖
១. ក្ដៅខ្លួន (ចាប់ពី ៣៧អង្សារសេឡើង)
២. ក្អក ដែលជាប់មិនបាត់
៣. បញ្ហាពោះ (ឈឺពោះ ក្អួតចង្អោរ រាករូស រមួលពោះ -ល-)
៤. រោគសញ្ញាគ្រុនផ្ដាសាយ (ក្ដៅខ្លួន រងារញាក់ ឈឺក ឈឺខ្លួន អស់កម្លាំង ឈឺក្បាល ក្អក និងស្ទះដង្ហើម)
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង