ព្យុះទឹកកកដ៏កាចសាហាវ បានវាយលុកសហរដ្ឋអាមេរិក និងបង្កឱ្យមនុស្សស្លាប់យ៉ាងតិច ២៨នាក់ ស្របពេលដែលគេប៉ាន់ស្មានថា មនុស្សជាច្រើនទៀតនឹងទទួលរងគ្រោះថ្នាក់។ បច្ចុប្បន្នព្រិលទឹកកកបានរារាំងមនុស្សជាច្រើន ក្នុងផ្ទះចេញមិនរួច ខណៈពេលដែលផ្ទះ និងអាជីវកម្មផ្សេងៗ រាប់ម៉ឺនកន្លែង គ្មានអគ្គិសនីប្រើប្រាស់។
តំបន់ដែលទទួលរងព្យុះទឹកកកខ្លាំង គឺតំបន់ Great Lakes នៅជិតប្រទេសកាណាដា នៅតាមព្រំដែនប្រទេសម៉ិកស៊ិក។ ខណៈពេលដែលអាកាសធាតុ ធ្លាក់ត្រជាក់ក្រោមកម្រិតធម្មតានេះ ហើយមិនបង្ហាញសញ្ញាថានឹងអន់ថយ ជើងហោះហើររាប់រយត្រូវបានផ្អាក។
ចំណែកឯទីក្រុង Buffalo នៃរដ្ឋញូវយ៉ក បានប្រឈមនឹងខ្យល់ព្រុះកំណាច និងព្រិលទឹកកកលេចលុបទីក្រុងទាំងមូល ដែលបង្កឱ្យកម្លាំងឆ្លើយតបបន្ទាន់ មិនអាចឆ្លើយតបបានភ្លាមៗនោះទេ។ ឡានពន្លត់អគ្គីភ័យស្ទើរតែទាំងអស់ ក្នុងទីក្រុង Buffalo ត្រូវបានជាប់គាំង កាលពីថ្ងៃសៅរ៍។ អាជ្ញាធរក៏បានលើកឡើងថា ព្រលានយន្តហោះក្នុងទីក្រុង Buffalo នឹងបិទផ្អាកជើងហោះហើរ រហូតដល់ព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២៕
ប្រភព៖ ABC News II https://www.abc.net.au/news/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង