ចំនួននៃកុមារលើសទម្ងន់ និងបរិភោគអាហារផ្អែមៗ កើនឡើង ជាកត្តាបង្កឱ្យជំងឺទឹកនោមផ្អែមប្រភេទ២ កើនឡើងលើកុមារ និងយុវវ័យ។ ជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាជំងឺរ៉ាំរ៉ៃ ដែលប៉ះពាល់ដំណើរការជាតិស្ករ ក្នុងរាងកាយកុមារ។ ប្រសិនបើគ្មានការព្យាបាល ជាតិស្ករ នឹងកកស្ទះក្នុងលំហូរឈាម ដែលបង្កផលវិបាកធ្ងន់ធ្ងរនាថ្ងៃខាងមុខ។ តើកុមារ អាចការពារខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទ២ បែបណា?
រោគសញ្ញានៃជំងឺទឹកនោមផ្អែម ប្រភេទ២ លើកុមារ៖
១. ស្រេកទឹកខ្លាំង
២. នោមញឹក
៣. ឃ្លានខ្លាំង
៤. អស់កម្លាំង
៥. ព្រិលភ្នែក
៦. ស្បែកឡើងខ្មៅ (ជាពិសេសនៅរង្វង់ក នៅក្លៀក និងនៅក្លៀន)
៧. ស្រកទម្ងន់ដោយគ្មានមូលហេតុ
៨. ឧស្សាហ៍ឆ្លងមេរោគ
តើកុមារទៅពិនិត្យសុខភាព ស្វែងរកជំងឺទឹកនោមផ្អែម នៅពេលណា?
ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ ទៅថ្ងៃខាងមុខ កុមារត្រូវពិនិត្យស្វែងរកជំងឺទឹកនោមផ្អែម។ អ្នកគួរនាំកូនទៅធ្វើរោគវិនិច្ឆ័យ ប្រសិនបើកូនមានរោគសញ្ញា ជំងឺទឹកនោមផ្អែមប្រភេទ២។ កុមារគួរពិនិត្យសុខភាព ស្វែងរកទឹកនោមផ្អែម ប្រសិនបើកុមារ៖
១. ឈានចូលភាពពេញវ័យ ឬមានអាយុយ៉ាងតិច ១០ឆ្នាំ
២. លើសទម្ងន់
៣. មានកត្តាប្រឈមជំងឺទឹកនោមផ្អែម យ៉ាងតិចមួយកត្តា
កត្តាបង្ក និងកត្តាប្រឈមជំងឺទឹកនោមផ្អែមប្រភេទ២៖
១. លើសទម្ងន់ មានជាតិខ្លាញ់ច្រើន
២. មិនសូវសកម្ម
៣. ទទួលទានសាច់កែច្នៃ និងភេសជ្ជៈជាតិស្ករច្រើន
៤. គ្រួសារមា នប្រវត្តិជំងឺទឹកនោមផ្អែម
៥. ស្ថិតក្នុងវ័យជាយុវវ័យ និងជានារី
៦. ម្ដាយមានជំងឺទឹកនោមផ្អែម ក្នុងអំឡុងពេលមានផ្ទៃពោះ
៧. មានទម្ងន់ពីកំណើតទាប ឬកើតមុនខែ
៨. មានរោគសញ្ញាមេតាប៉ូលីស
៩. រោគសញ្ញា Polycystic ovary (កើតឡើងលើកុមារី ដែលឈានចូលភាពពេញវ័យ)
ផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទ២ លើកុមារ៖
១. កម្រិតកូឡេស្តេរ៉ូលខ្ពស់
២. ជំងឺសរសៃឈាម និងសរសៃឈាមបេះដូង
៣. ជំងឺដាច់សរសៃឈាម
៤. ខូចប្រព័ន្ធប្រសាទ
៥. ខូចក្រលៀន
៦. ជំងឺភ្នែក (អាចបង្កពិការភាព)
វិធីបង្ការជំងឺទឹកនោមផ្អែមប្រភេទ២ លើកុមារ៖
១. លើកទឹកចិត្តឱ្យកុមារទទួលទានអាហារ ដែលមានសុខភាព៖
· អាហារ ដែលមានជាតិខ្លាញ់ និងកាឡូរីទាប
· បន្លែផ្លែឈើ
· ធញ្ញជាតិសុទ្ធ
· ញ៉ាំទឹកឱ្យបានច្រើន
២. ជំរុញឱ្យកុមារធ្វើអ្វី ដែលមានសកម្មភាពច្រើន៖
· ធ្វើសកម្មភាព ឬហាត់ប្រាណឱ្យបាន ៦០នាទី ក្នុង ១ថ្ងៃ
· លេងកីឡា ឬចូលរួមក្រុមកីឡា
៣. បង្កើតទម្លាប់ល្អ ក្នុងគ្រួសារ ដែលអាចជួយបង្ការជំងឺទឹកនោមផ្អែមប្រភេទ២
· ចម្អិនម្ហូបល្អៗ ដែលអាចជៀសវាងជំងឺទឹកនោមផ្អែម
· ចូលរួមហាត់ប្រាណ ឬធ្វើចលនារាងកាយជុំគ្នា ជាលក្ខណៈគ្រួសារ
· ទិញសម្ភារៈផ្សេងៗ ដែលកូនអាចប្រើសម្រាប់បញ្ចេញពលកម្ម
· កាត់បន្ថយឧបករណ៍អេឡិចត្រូនិច ត្រឹម ២ម៉ោង ក្នុង ១ថ្ងៃ
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/ & CDC II https://www.cdc.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង