សត្វប្រចៀវ គឺជាសត្វមួយប្រភេទ ដែលមានផ្ទុកនូវវីរុសច្រើនប្រភេទ ជាពិសេសអម្បូរវីរុសកូរ៉ូណា។ ក្នុងខ្លួនសត្វប្រចៀវ អាចផ្ទុកវីរុសដល់ទៅច្រើនសហស្សវត្សរ៍ ហើយប្រព័ន្ធការពាររបស់វា អាចទ្រទ្រង់នឹងវីរុសបាន ដោយមិនបង្កជំងឺដល់ខ្លួនវាឡើយ។ វីរុសទាំងនោះ សុទ្ធតែមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស រាប់បញ្ចូលទាំងជំងឺកូវីដ១៩ កាលពីថ្មីៗនេះផងដែរ។ ក៏ប៉ុន្តែជំងឺកូវីដ១៩ មិនមែនជាវីរុសចុងក្រោយ ចេញពីសត្វប្រជៀវនោះទេ។ ការសិក្សាបានបង្ហាញថា ដើម្បីទប់ស្កាត់មេរោគថ្មីៗ គេត្រូវរក្សាជម្រកដើមសត្វប្រចៀវឱ្យបានល្អ។
សត្វប្រចៀវមានជម្រកដើម នៅតំបន់ព្រៃ ឬតំបន់មិនសូវមានមនុស្សរស់នៅ។ ក្នុងគ្រាណាមួយ ដែលជម្រកប្រចៀវ ត្រូវបានបំផ្លាញ ឬនៅពេលប្រែប្រួលរដូវ ប្រចៀវត្រូវប្ដូរលំនៅ ក៏ដូចជា ដើររកចំណីអាហារ ដើម្បីរក្សាអាយុជីវិត។ ក្នុងការធ្វើបម្លាស់ទី វាអាចបង្កគ្រោះថ្នាក់នៅពេលប្រចៀវ មករស់នៅជិតសត្វចិញ្ចឹម រួមមាន សត្វសេះ ជាដើម។
ប្រចៀវ អាចចម្លងវីរុស Hendra ទៅសត្វសេះ ដែលជាដើមហេតុនៃការចម្លងបន្តទៅមនុស្ស។ ជានិច្ចកាល វីរុសមិនឆ្លងពីសត្វសេះ ទៅមនុស្សនោះទេ។ ប៉ុន្តែកាលណាវាឆ្លងពិតមែន វាមានភាពគ្រោះថ្នាក់ធ្ងន់។ វីរុស Hendra អាចបង្ករោគសញ្ញាលើមនុស្ស ដូចជា៖
· ក្ដៅខ្លួន
· ក្អក
· ឈឺក
· ឈឺក្បាល
· អស់កម្លាំង
· ជំងឺរលាកស្រោមខួរ
· បាត់បង់ស្មារតី
· បាត់បង់ជីវិត
ដូចនេះ អ្នកស្រាវជ្រាវ បានវិភាគថា ដើម្បីទប់ស្កាត់វីរុសទាំងឡាយ លេចមុខថ្មី ចេញពីខ្លួនសត្វប្រចៀវ ក៏ដូចជាទប់ស្កាត់ការរាលដាលមកមនុស្ស មនុស្សត្រូវថែរក្សានូវជម្រករបស់សត្វប្រចៀវ ដោយមិនត្រូវកាប់ព្រៃឈើនោះទេ៕
ប្រភព៖ The Conversation II https://theconversation.com/global & NSW Health II https://www.health.nsw.gov.au/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង