មនុស្ស ដែលមិនសូវធ្វើសកម្មភាព មិនសូវចូលចិត្តហាត់ប្រាណ និងចំណាយពេលច្រើនអង្គុយមួយកន្លែង ជាប្រភេទមនុស្សអសកម្ម។ មានមនុស្សកាន់តែច្រើន ដែលចូលចិត្តទម្លាប់អង្គុយចុចទូរស័ព្ទ ប្រើប្រាស់កុំព្យូទ័រ ឬលេងវីដេអូហ្គេមរយៈពេលយូរ ហើយនេះជាសញ្ញាក្រហម សម្រាប់សុខភាព។ ភាពអសកម្ម គឺជាហានិភ័យមួយធ្ងន់ធ្ងរចំពោះសុខភាព។ តើទម្លាប់រស់នៅអសកម្ម ធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាសុខភាពអ្វីខ្លះ?
ផលប៉ះពាល់លើរាងកាយ៖
១. រាងកាយអ្នកដុតកាឡូរីបានតិច និងឡើងគីឡូ
២. សាច់ដុំចុះខ្សោយ និងមិនរឹងមាំ
៣. ឆ្អឹងចុះខ្សោយ និងបាត់បង់ជាតិរ៉ែ
៤. មេតាបូលីសប្រែប្រួល ធ្វើឱ្យរាងកាយពិបាកដុតជាតិខ្លាញ់ និងស្ករ
៥. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
៦. ចរន្តឈាមចុះខ្សោយ
៧. រាងកាយងាយនឹងកើតបញ្ហារលាក ច្រើនជាងធម្មតា
៨. អរម៉ូនគ្មានតុល្យភាព
ហានិភ័យជំងឺ៖
១. លើសទម្ងន់
២. ជំងឺបេះដូង (ជំងឺសរសៃឈាមបេះដូង និងជំងឺគាំងបេះដូង)
៣. សម្ពាធឈាមខ្ពស់
៤. កម្រិតកូឡេស្តេរ៉ូលខ្ពស់
៥. ជំងឺដាច់សរសៃឈាម
៦. ជំងឺមេតាបូលីស
៧. ជំងឺទឹកនោមផ្អែមប្រភេទ ២
៨. ជំងឺមហារីក
៩. ជំងឺពុកឆ្អឹង
១០. ងាយមានអារម្មណ៍បាក់ទឹកចិត្ត និងថប់បារម្ភ
និយាយជារួម មនុស្សដែលខ្វះការធ្វើលំហាត់ប្រាណ ងាយប្រឈម ឬប្រឈមខ្ពស់នឹងអាយុខ្លី។ សូមហាត់ប្រាណឱ្យបានច្រើន និងទៀងទាត់៕