បើយោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សស្ទើរតែគ្រប់រូប ឬ ៩៩% នៃចំនួនប្រជាជនសកល កំពុងស្រូបយកខ្យល់ពុល។ ខ្យល់ពុល មានផ្ទុកសារធាតុគីមីច្រើនប្រភេទ ដែលគម្រាមកំហែងដល់សុខភាព។ តើអ្នកដឹងទេថា រាល់ការដកដង្ហើមចូលម្ដង អ្នកស្រូបយកសារធាតុគីមីអ្វីខ្លះ?
រាល់ពេលអ្នកដកដង្ហើមចូលម្ដង អ្នកស្រូបយក៖
១. លោហធាតុពុល៖
· ធ្វើឱ្យថាមពលចុះខ្សោយ
· ខូចមុខងារ (១) ខួរក្បាល (២) សួត (៣) ក្រលៀន (៤) ថ្លើម (៥) សមាសភាពឈាម និង (៦) សរីរាង្គដទៃ
· អន់ថយ (១) រាងកាយ (២) សាច់ដុំ (៣) ប្រព័ន្ធប្រសាទ
២. ចំហាយប្រេងម៉ាស៊ីន៖
· ផលរំខានច្រមុះ និងភ្នែក
· ប្រែប្រួល និងអន់ថយមុខងារសួត និងប្រព័ន្ធដង្ហើម
· ឈឺក្បាល ខ្សោយកម្លាំង និងក្អួតចង្អោរ
· ក្អក កកើតកំហាប់ស្លេស្ម
· រលាកផ្លូវដង្ហើម
៣. នីត្រាត៖
· រារាំងដំណើរអុកស៊ីសែន ក្នុងរាងកាយ
· ធ្វើឱ្យមាត់ ប្រអប់ដៃ និងប្រអប់ជើង ឡើងខៀវ
· ប៉ះពាល់ដង្ហើម
៤. ស៊ុលហ្វាត៖
· រាករូស
· ឈឺពោះវៀន
· រំខានសួត
· ស្បែកស្ងួត ឬមានជំងឺស្បែក
៥. ធូលីដី៖
· ប៉ះពាល់ដល់អង់ដូគ្រីន និងអរម៉ូន
· ខូចទម្រង់ហ្សែននៅក្នុងកោសិកា
· បង្កភាពមិនប្រក្រតី នៃផ្ទៃពោះ
· ប៉ះពាល់ប្រព័ន្ធប្រសាទ
· បង្កជំងឺមហារីក
ប្រភព៖ WHO Facebook II https://www.facebook.com/WHO, WHO II https://www.who.int/, NIH II https://www.ncbi.nlm.nih.gov/, Community & Public Health II https://www.cph.co.nz/, WebMD II https://www.webmd.com/beauty/default.htm & FAO II https://www.fao.org/home/en/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង