ប៉េងប៉ោះ ជាអាហារ ដែលសម្បូរសារធាតុ ប្រឆាំងអុកស៊ីតកម្មលីកូពីន និងអាហារូបត្ថម្ភគោលៗផ្សេងទៀត។ មូលហេតុនេះហើយ ទើបប៉េងប៉ោះមានសារៈសំខាន់ សម្រាប់សុខភាព។ ការសិក្សាបានរកឃើញនូវគុណសម្បត្តិរបស់ប៉េងប៉ោះ ដែលមនុស្សភាគច្រើន មិនសូវយកចិត្តទុកដាក់ នោះគឺសុខភាពពោះវៀន។
អ្នកស្រាវជ្រាវរកឃើញថា របបអាហារ ដែលមានប៉េងប៉ោះ ទទួលទានរយៈពេល ១៤ថ្ងៃ អាចរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀន ដែលជួយឱ្យពោះវៀន មានសុខភាពល្អជាងមុន។
ពោះវៀន ជាសរីរាង្គ ដែលផ្ទុកនូវបាក់តេរី និងមេរោគជាច្រើនប្រភេទ។ មេរោគទាំងនោះ អាចមានភាពចម្រុះ ខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្លះមានអត្ថប្រយោជន៍ សម្រាប់សុខភាព ខណៈពេលដែលមួយចំនួនទៀត អាចបង្កគ្រោះថ្នាក់។
ដូចនេះ សមត្ថភាពរបស់ប៉េងប៉ោះ ក្នុងការរក្សាតុល្យភាពនៃបាក់តេរី ក្នុងពោះវៀន អាចជួយឱ្យពោះវៀន មានសុខភាពល្អ៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង