ក្រូចថ្លុងគឺជាក្រូចដែលមានរសជាតិឆ្ងាញ់ ងាយញ៉ាំ ងាយស្រួលបកសំបក ថែមទាំងសម្បូរសារធាតុចិញ្ចឹមផងដែរ ប៉ុន្តែបើបងប្អូនទាំងអស់គ្នា ញ៉ាំក្រូចថ្លុងហើយទទួលទានថ្នាំគឺវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ហើយថែមទាំងអាចប៉ះពាល់អាយុជីវិតទៀតផង។
បងប្អូនប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាញ៉ាំក្រូចថ្លុង ហើយទទួលទានថ្នាំគ្រាប់អាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ? នេះគឺជាមូលហេតុ! បើតាមការសិក្សាស្រាវជ្រាវ គេនិយាយថាក្រូចថ្លុងមានសារធាតុដែលប្រតិកម្មជាមួយនឹងថ្នាំទូទៅ ហើយការប្រតិកម្មនេះ គឺមានផលប៉ះពាល់រយៈពេលរហូតដល់ទៅ ៣ថ្ងៃនៅក្នុងរាងកាយ។
នេះយើងនិយាយតែប្រភេទថ្នាំទូទៅតែប៉ុណ្ណោះដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ប៉ុន្តែថ្នាំមួយចំនួន អាចនឹងបង្កឲ្យហានិភ័យដល់អាយុជីវិតរបស់អ្នកញ៉ាំផងដែរ។
ព្រោះថាថ្នាំដែលលេបត្រូវបានដំណើរការនៅក្នុងថ្លើម និងពោះវៀនតូច ដោយក្រុមប្រូតេអ៊ិនមានឈ្មោះថា cytochrome P450 (CYPs) ហើយក្រូចថ្លុងមានផ្ទុក furanocoumarins សារធាតុទាំងពីនេះគឺមិនត្រូវគ្នានោះទេ ដែលជាហេតុបង្កឲ្យមានការប្រតិកម្មរយៈពេលយូររហូតដល់ទៅ ៣ថ្ងៃ។ បងប្អូនកួរតែប្រយ័ត្នចំពោះការញ៉ាំក្រូចថ្លុងនេះ ព្រោះភាគច្រើនផ្លែឈឺប្រភេទនេះពេញនិយមផងដែរសម្រាប់ប្រជាជនខ្មែររបស់យើង!
ប្រភព៖ Healthline.com
រក្សាសិទ្ទដោយ៖ ពេទ្យយើង