អ្នកគេងស្រមុកទាំងអស់ មិនដែលដឹងទេថា ខ្លួនឯងគេងស្រមុក ហើយភាគច្រើនមានតែអ្នកគេងជិតហ្នឹងទេដែរដឹង! ប៉ុន្តែបងប្អូនមានឆ្ងល់ឬអត់? ហេតុអ្វីអ្នកខ្លះគេងស្រមុក? តើការគេងស្រមុកនេះមានផលប៉ះពាល់ឬអត់?
តាមការសិក្សាស្រាវជ្រាវនៅលើគេហទំព័រសុខភាពធំៗជាច្រើន គេបាននិយាយថា អ្នកគេងស្រមុកអាចប្រឈមជាមួយជំងឺគាំងដង្ហើមពេលគេង។ មនុស្សមិនអាចរស់នៅបានទេបើគ្មានការស្រូបយកអុកស៊ីសែនចេញចូល ហើយបើបងប្អូនទាំងអស់គ្នាកំពុងតែប្រឈមជាមួយជំងឺគាំងផ្លូវដង្ហើមពេលគេង ដែលភាគច្រើនគឺកើតចំពោះអ្នកគេងស្រមុក។
ជំងឺនេះជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ព្រោះថានៅពេលគេងម្តងដកដង្ហើម ម្តងមិនដង្ហើម ហើយត្រង់ចំណុចនេះ គេក៏បានបែបចែកផងដែរថា កត្តាដែលបង្កឲ្យមានជំងឺគាំងផ្លូវដង្ហើមពេលគេងនេះ គឺមានពីប្រភេទ ប្រភេទទី១ OSA ដែលយើងតែងតែឲ្យទូទៅបំផុតចំពោះអ្នកគេងស្រមុក កើតឡើងនៅពេលដែលសាច់ដុំបំពង់កសម្រាក និងរារាំងលំហូរខ្យល់ចូលទៅក្នុងសួត និងប្រភេទី២នោះគឺ CSA កើតឡើងនៅពេលដែលខួរក្បាលមិនបញ្ជូនសញ្ញាត្រឹមត្រូវទៅកាន់សាច់ដុំដែលគ្រប់គ្រងការដកដង្ហើម។
បងប្អូនប្រាដកជាឆ្ងល់ផងដែរ បើអ្នកគេងស្រមុកមិនដឹងខ្លួនផងថាខ្លួនឯងគេងស្រមុក តើធ្វើម៉េចដឹងពីរោគសញ្ញា និង អាការៈនៃជំងឺនេះ? បងប្អូនទាំងអស់គ្នាអាចកាត់សម្គាល់រោគសញ្ញាបានដោយផ្អែកលើអាការៈអស់ទាំងនេះ!
រោគសញ្ញា៖
(១ )គេងការស្រមុកខ្លាំង ឬឈប់ដកដង្ហើមកំឡុកពេលគេង
(២) ស្រូបខ្យល់ក្នុងពោះពេលគេង
(៣) ងើបមកវិញមាត់ស្ងួត
(៤) ឈឺក្បាលនៅពេលព្រឹក
(៥) ពិបាកក្នុងការដេកលក់
(៦) ងងុយដេកខ្លាំងពេលថ្ងៃ
(៧) ភ្ញាក់ឡើងពិបាកផ្ចង់អារម្មណ៍ និង ឆាប់ខឹង ហើយបើគេងច្រើនម៉ោងហើយ ពេលភ្ញាក់មកមិនមានកម្លាំង បងប្អូនអាចទៅជួបវេជ្ជបណ្ឌិត ដើម្បីស្វែងយល់ពីបញ្ហាសុខភាពជាមុនសិន ព្រោះករណីខ្លះក៏អាចកើតចេញពីជំងឺផ្សេងទៀតផងដែរ៕
ប្រភព៖ Mayo Clinic, NIH, NHS
រក្សារសិទ្ធដោយ៖ ពេទ្យយើង