ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវអូស្ត្រាលី បានរកឃើញថា ការញ៉ាំវីតាមីន D ច្រើនជួយបំប៉នសុខភាពបេះដូង។ វីតាមីន D គឺជាសារជាតិដែលមានក្នុងចំណីអាហារ ហើយវាក៏ជាអ័រម៉ូនដែលផលិតដោយរាងកាយផងដែរ។ ខាងក្រោមនេះ ជាប្រភេទអាហារដែលសម្បូរវីតាមីន D។
ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី បានសិក្សាលើមនុស្សចំនួន ២០ ០០០នាក់ ដែលមានអាយុ ៦០ឆ្នាំឡើងទៅ។ គេបានផ្ដល់វីតាមីនឱ្យមនុស្សទាំងនោះទទួលទាន ក្នុងបរិមាណច្រើន ចំនួនម្ដងក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ។ គេឃើញថា អ្នកដែលទទួលទានវីតាមីន D ច្រើន ប្រឈមតិចតួចបំផុតនឹងហានិភ័យជំងឺបេះដូង រួមមាន ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាម ឬហានិភ័យទទួលការព្យាបាលបញ្ហាលំហូរឈាមទៅកាន់បេះដូង។
ការសិក្សាក្នុងបន្ទប់ពិសោធន៍ផ្សេងៗទៀត ក៏បានរកឃើញថា វីតាមីន D អាចកាត់បន្ថយការលូតលាស់កោសិកាជំងឺមហារីក ជួយការគ្រប់គ្រងការឆ្លង និងកាត់បន្ថយវីតាមីន D។
អាហារដែលសម្បូរវីតាមីន D៖
១. ត្រី
២. ផ្នែកពណ៌លឿងនៃស៊ុត
៣. ផ្សិត
៤. ទឹកដោះគោ
៥. ទឹកសណ្ដែក
៦. ទឹកក្រូចឃ្វិច
៧. យ៉ាអ៊ួរ
ប្រភព៖ CBS News https://www.cbsnews.com/boston/, Harvard T.H. Chan https://www.hsph.harvard.edu/ Healthline https://www.healthline.com/ & WebMD https://www.webmd.com/