ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន និងក្រុមគ្រូពេទ្យសណ្តំ គ្រូពេទ្យជំនួយការវះកាត់ សង្រ្គោះក្រោយសណ្តំ ឡាបូ រូបភាពវេជ្ជសាស្រ្ត ដែលបានជួយក្នុងការវះកាត់ជួយសង្រ្គោះទារកម្នាក់ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតី ឱ្យទទួលបានជីវិតប្រប្រតីឡើងវិញ។
ការវះកាត់បានធ្វើឡើងចំនួន ៤លើក៖
· លើកទី១ ការវះកាត់យកអវៈយវៈលើ១គូ (ដៃ) ចេញ
· លើកទី២ វះកាត់ដោយចោះពោះវៀនធំ ដើម្បីឱ្យទារកបន្ទោបង់លាមក តាមចង្កេះ (colostomy) បណ្តោះអាសន្ន
· លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូ (ជើង) ចេញ
· លើកទី៤ វះកាត់យកឆ្អឹង Pubis ដែលខូចទម្រង់ពីកំណើតចេញ។
ក្រោយការព្យាបាលដោយវះកាត់ទាំង ៤លើករួចមក នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី៕
ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation https://www.facebook.com/ckf.org.kh
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង