វ៉ាក់សាំង គឺជាថ្នាំ ដែលហ្វឹកហាត់ប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺ។ អ្នកវិទ្យាសាស្ត្រ បានផលិត និងកំពុងផលិតបន្ថែមវ៉ាក់សាំង ដែលប្រឆាំងជំងឺកាចសាហាវ ដូចជា ជំងឺមហារីក ជាដើម។ វ៉ាក់សាំងមហារីក ត្រូវបានគេផលិតឡើង ក្នុងគោលបំណងចាំបាច់ពីរ គឺក្នុងន័យបង្ការ និងព្យាបាលជំងឺមហារីក។ សូមអានអត្ថបទនេះ ដើម្បីស្វែងយល់បន្ថែមអំពីវ៉ាក់សាំងបង្ការ និងវ៉ាក់សាំងព្យាបាលជំងឺមហារីក ហើយអ្នកគួរចាក់នៅពេលណា?
វ៉ាក់សាំងមហារីក មានពីរប្រភេទ៖
១. វ៉ាក់សាំង ដែលសំដៅរកវីរុស ដែលបង្កមហារីក
២. វ៉ាក់សាំង ដែលប្រឆាំងមហារីក ពីការលាប់ឡើងវិញ ឬរាលដាលបន្ត
វ៉ាក់សាំងបង្ការជំងឺមហារីក៖
១. វ៉ាក់សាំង HPV៖
· វ៉ាក់សាំងបង្ការជំងឺកាមរោគ
· ការពារជំងឺមហារីក (១)មាត់ស្បូន (២)ទ្វារមាស (៣)ប្រដាប់ភេទស្ត្រី (៤)ប្រដាប់ភេទបុរស (៥)រន្ធបាត -ល-
· អាចចាក់បាននៅអាយុ ១១ឡើងទៅ (ដោយមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតច្បាស់លាស់)
២. វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B៖
· បង្ការជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើម
· ការចាក់បែងចែកជា ២ ឬ៣ ឬ៤ដំណាក់កាល
· អាចចាក់បាន ចាប់ពីពេលចាប់កំណើតមក (កុមារ មនុស្សពេញវ័យ និងស្ត្រីមានផ្ទៃពោះ អាចចាក់បាន)
វ៉ាក់សាំងព្យាបាលជំងឺមហារីក៖
១. វ៉ាក់សាំង ព្យាបាលជំងឺមហារីកប្លោកនោម ដំណាក់កាលដំបូង (វ៉ាក់សាំង BCG Live)
២. វ៉ាក់សាំង ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត (វ៉ាក់សាំង Sipuleucel-T)
៣. វ៉ាក់សាំង ព្យាបាលជំងឺមហារីកស្បែក (វ៉ាក់សាំង Talimogene laherparepvec)
វ៉ាក់សាំងព្យាបាលជំងឺមហារីក (ស្ថិតក្នុងការសិក្សា)៖
១. វ៉ាក់សាំងជំងឺមហារីកសួត
២. វ៉ាក់សាំងជំងឺមហារីក ដុះសាច់ក្នុងខួរក្បាល
៣. វ៉ាក់សាំងជំងឺមហារីកសុដន់
៤. វ៉ាក់សាំងជំងឺមហារីកលំពែង
៥. វ៉ាក់សាំងជំងឺមហារីកប្លោកនោម
៦. វ៉ាក់សាំងជំងឺមហារីកកោសិកាប្លាស្មា
៧. វ៉ាក់សាំងជំងឺមហារីកស្បែក
៨. វ៉ាក់សាំងជំងឺមហារីកពោះវៀនធំ
៩. វ៉ាក់សាំងជំងឺមហារីកក្រលៀន
១០. វ៉ាក់សាំងជំងឺមហារីកគ្រាប់ឈាម
១១. វ៉ាក់សាំងជំងឺមហារីកមាត់ស្បូន
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/, Vaccine Knowledge Project II https://vk.ovg.ox.ac.uk/vk/ CDC II https://www.cdc.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង