កុមារាជនជាតិអេត្យូពីម្នាក់ មានអាយុទើបតែ១៤ឆ្នាំ ត្រូវបានគេផ្ដល់ឈ្មោះថាជា “អ្នកវិទ្យាសាស្ត្រវ័យក្មេង” ព្រោះតែខ្លួនបានបង្កើតសាប៊ូដុំ ដែលអាចព្យាបាលជំងឺមហារីកស្បែក។
Hemen Bekele គឺជាសិស្សនៅសាលា Fairfax ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បានបង្កើតសាប៊ូដុំឈ្មោះថា SCTS។ សាប៊ូ SCTS មានផ្ទុកនូវភ្នាក់ងារសំខាន់ៗ ដែលជួយដាស់កោសិកា dendritic ឱ្យមានភាពសកម្មឡើងវិញ ហើយកោសិកា dendritic មានមុខងារយ៉ាងសំខាន់ក្នុងការប្រឆាំង និងបង្ការជំងឺមហារីកស្បែក។
ក្នុងទីផ្សារមានផលិតផលជាច្រើន ជាប្រភេទគ្រីម សម្រាប់អតិថិជនប្រើប្រាស់ដើម្បីបង្ការជំងឺមហារីកស្បែក។ ប៉ុន្តែសាប៊ូ SCTS ជាផលិតផលសាមញ្ញ និងមានតម្លៃទាប ត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ កុមារា Hemen សង្ឃឹមថានឹងអាចចាប់ផ្ដើមបេសកកម្មមិនគិតប្រាក់ចំណេញមួយ សម្រាប់ផ្ដល់សាប៊ូដែលខ្លួនបានច្នៃប្រឌិតទៅកាន់អតិថិជន ក្នុងពេលអនាគត៕
ប្រភព៖ ABC News https://abcnews.go.com/ & The Washington Post https://www.washingtonpost.com/