អាហារដែលជួយដល់សុខភាពរំលាយអាហារ ឬការបញ្ចេញចោល គឺពពួកអាហារជាតិសរសៃ។ តើដឹងទេថាអាហារណាខ្លះ ជាអាហារជួយឱ្យបត់ជើងស្រួល?
ទាំងនេះជាពពួកអាហារ ដែលជួយដល់ការបត់ជើង ឱ្យបានញឹកញាប់ជាងមុន លាមកទន់ជាងមុន ឬជួយឱ្យអ្នកចំណាយពេលតិចជាងមុន ក្នុងបង្គន់៖
១. ផ្លែប៉ោម
២. ផ្លែព្រូន
៣. ផ្លែឃីវី
៤. ផ្លែសារី
៥. គ្រាប់សណ្ដែកខៀវ
៦. ផ្លែល្វា
៧. ដំឡូងជ្វា
៨. សណ្ដែកខៀវ
៩. គ្រាប់ជី
១០. ផ្លែប៊័រ
មូលហេតុបង្កបញ្ហាទល់លាមក៖
១. ញ៉ាំជាតិសរសៃមិនគ្រប់គ្រាន់
២. ញ៉ាំទឹកមិនគ្រប់គ្រាន់
៣. ហាត់ប្រាណមិនគ្រប់គ្រាន់
៤. ផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃមួយចំនួន (ទម្លាប់ធ្វើដំណើរ ការញ៉ាំ ឬការចូលគេងជាដើម)
៥. ញ៉ាំទឹកដោះគោ ឬឈីសច្រើនពេក
៦. ស្ត្រេស
៧. ព្យាបាលទប់ មិនព្រមចូលបង្គន់ នៅពេលដែលឈឺត្រូវចូល
៨. ថ្នាំវេជ្ជសាស្ត្រមួយចំនួន
ជំងឺប្រចាំកាយ ក៏អាចជាមូលហេតុបង្កការទល់លាមកដែរ។ ជំងឺទាំងនោះមានដូចជា៖
១. បញ្ហាអង់ដូគ្រីន
២. ជំងឺមហារីកពោះវៀនធំ
៣. បញ្ហាប្រព័ន្ធរំលាយអាហារ (IBS)
៤. បញ្ហាទលើលាមក ដោយសារច្រកបញ្ចេញចោលមិនប្រក្រតី
៥. ការស្ទះការបញ្ចេញចោល (ដោយមិនដឹងមូលហេតុ)
៦. ជំងឺប្រព័ន្ធប្រសាទ (របួសខួរឆ្អឹងខ្នង ក្រិនច្រើនកន្លែង ជំងឺផាកឃីនសុន និងជំងឺដាច់សរសៃឈាមខួរក្បាល)
៧. រោគសញ្ញាប្រព័ន្ធរំលាយអាហរខ្ជិល (ពោះវៀនធំកន្ត្រាក់ខ្សោយ)
៨. ស្ទះពោះវៀន
៩. បំពង់រំលាយអាហារ មានការខូចខាត
១០. ជំងឺពាក់ព័ន្ធនឹងសរីរាង្គច្រើន
១១. មានផ្ទៃពោះ
ប្រភព៖ Healthline https://www.healthline.com/ & Cleveland Clinic https://my.clevelandclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង