យោងតាមការសិក្សាថ្មីមួយ ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) អាចកើនឡើងពាក់កណ្ដាល ឬ ៥០ភាគរយ ត្រឹមឆ្នាំ២០៥០ ប្រសិនបើមិនបង្កើនវិធីបង្ការ និងការព្យាបាលនោះទេ។
ក្នុងពេលខាងមុខ កត្តាកំណើនប្រជាជន និងការកើនអាយុ នឹងធ្វើឱ្យចំនួនអ្នកស្លា.ប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក នឹងកើនពី ៦.៦លាននាក់ក្នុង១ឆ្នាំ ក្នុងឆ្នាំ២០២០ ទៅ ៩.៧លាននាក់ក្នុង១ឆ្នាំ ក្នុងឆ្នាំ២០៥០។
បច្ចុប្បន្ន ជំងឺស្ត្រូកគឺជាមូលហេតុឈានមុខគេទី២ ដែលបង្កការស្លាប់ ជាមូលហេតុឈានមុខគេទី៣ ដែលបង្កពិការភាព និងជាមូលហេតុធំជាងគេ ដែលបង្កជំងឺចាស់វង្វេង។
លោកអ្នកអាចបង្ការខ្លួនពីការកើតជំងឺស្ត្រូក តាមវិធីទាំងនេះ៖
១. ញ៉ាំអាហារល្អសម្រាប់សុខភាព មានតុល្យភាព មានជាតិខ្លាញ់ទាប មានអំបិលទាបមាន និងជាតិសរសៃខ្ពស់ជាដើម
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
៣. ជៀសវាងការជក់បារី
៤. កាត់បន្ថយជាតិអាល់កុល ឬគ្រឿងស្រវឹង
៥. គ្រប់គ្រងជំងឺប្រចាំកាយ រួមមាន ព្យាបាលជំងឺបេះដូង ព្យាបាលជំងឺសម្ពាធឈាម ព្យាបាលបញ្ហាលើសកូឡេស្តេរ៉ូល គ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២ និងព្យាបាលជំងឺបេះដូងកន្ត្រាក់បន្ទាន់
ប្រភព៖ World Economic Forum https://www.weforum.org/ & https://www.nhs.uk/