អ្នកប្រហែលជាលឺច្រើន ដឹងច្រើនហើយថា កម្ទេចប្លាស្ទិក (មីក្រូប្លាស្ទិក) ត្រូវបានគេរកឃើញនៅគ្រប់ទីកន្លែង មិនថាឡើយនៅក្នុងបាតសមុទ្រ ឬនៅក្នុងផ្ទាំងទឹកកកអងតាក់ទិក ប៉ុន្តែការសិក្សាថ្មីរកឃើញថា មីក្រូប្លាស្ទិកក៏មាននៅក្នុងដុំពពក នៅលើកំពូលភ្នំមួយចំនួននៅប្រទេសជប៉ុន។
យោងតាមគេហទំព័ររបស់សារព័ត៌មាន The Guardian ដុំពពកជុំវិញភ្នំ Fuji និងភ្នំ Oyama ផ្ទុកនូវកម្ទេចប្លាស្ទិកល្អិតៗ ក្នុងកម្រិតគួរព្រួយបារម្ភមួយ។ នេះបានសបញ្ជាក់ថា ការបំពុលប្លាស្ទិកបានសាយភាយទៅដល់រយៈចម្ងាយកាន់តែឆ្ងាយ ហើយវាមានអាចប៉ះពាល់នាំឱ្យដំណាំ និងប្រភពទឹកទូទាំងសកល មានសារជាតិពុល ដោយសារទឹកភ្លៀងមានផ្ទុកប្លាស្ទិក។
អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញដែរថា កំណកប្លាស្ទិកភាគល្អិតទាំងនេះក្នុងបរិមាណច្រើន អាចមានសមត្ថភាពកកកុញជាដុំពពក ហើយបញ្ចេញនូវឧស្ម័នផ្ទកញ្ចក់ ដែលជាហេតុមួយនៃការកើនឡើងកម្ដៅពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែបន្ត លើកទឹកចិត្តឱ្យមានការចូលរួមកាត់បន្ថយការបំពុលបរិយាកាស។ ប្រសិនបើមិនចូលរួមសកម្ម ក្នុងការដោះស្រាយបញ្ហាបំពុបរិយាកាស ឬបញ្ហាមីក្រូប្លាស្ទិកបំពុលខ្យល់នេះ បម្រែបម្រួលអាកាសធាតុ និងហានិភ័យចំពោះអេកូឡូស៊ី នឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើបរិស្ថាននាពេលអនាគត។
កន្លងមកតាម គេក៏សិក្សាឃើញថា មនុស្ស និងសត្វបានស្រូបយកមីក្រូប្លាស្ទិក ក្នុងបរិមាណដ៏ធំ ដែលគេឃើញមានក្នុងរាងកាយរបស់មនុស្ស ដូចជា សួត ខួរក្បាល បេះដូង ឈាម សុក និងក្នុងលាមក។ ផលប៉ះពាល់របស់មីក្រូប្លាស្ទិក ទៅលើសុខភាពមានដូចជា បម្រែបម្រួលអាកប្បកិរិយា ឬបង្កជាជំងឺមហារីក និងជំងឺរលាកពោះវៀនជាដើម។ នេះបើយោងតាមការសិក្សាផ្សេងគ្នាជាច្រើន៕
ប្រភព៖ The Guardian https://www.theguardian.com/international