សម្ពាធកើនឡើងកាន់តែខ្លាំងទៅលើរដ្ឋធានីប៉េកាំង ក្នុងការផ្ដល់ព័ត៌មានអំពីប្រភពដើម នៃជំងឺរាតត្បាតកូវីដ១៩។ ក្នុងគ្រានេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថានឹងបញ្ជូនអ្នកវិទ្យាសាស្ត្រមួយក្រុមទៅប្រទេសចិន ដើម្បីជីកកកាយឱ្យដឹងថា វីរុសកូវីដ១៩ រាតត្បាតទៅមនុស្សដោយវិធីណា ដែលបានបង្កទៅជាគ្រោះដ៏ធំរបស់ពិភពលោក។
កាលពីឆ្នាំ២០២១ ក្រុមអ្នកវិទ្យាសាស្ត្របានទៅសិក្សាផ្ទាល់នៅខេត្តវូហានម្ដងហើយ ប៉ុន្តែមិនទទួលបានការសហការពីរដ្ឋាភិបាលចិនគ្រប់គ្រាន់ នាំឱ្យក្រុមអ្នកស្រាវជ្រាវមិនអាចប្រមូលទិន្នន័យគ្រប់គ្រាន់ ហើយក៏ទទួលបានការរិះគន់ជាច្រើន។
ក្នុងពេលនេះ អគ្គនាយក WHO គឺលោក Tedros បានផ្ញើរសារជាសំណេរទៅកាន់បេកាំង ដើម្បីស្នើសុំការបើកផ្លូវពេញលេញ សម្រាប់ក្រុមអ្នកស៊ើបអង្កេត។ លោកក៏បានបញ្ជាក់ដែរថា WHO កំពុងដាក់គំនៀបសម្រាប់រដ្ឋាភិបាលចិន ទៅលើការបើកសិទ្ធិដល់ការស៊ើបអង្កេត។
ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា ការស៊ើបអង្កេតនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការស្វែងយល់ថាជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្ដើមដោយវិធីណា ហើយការស្វែងយល់នេះ នឹងជួយដល់ការទប់ស្កាត់ជំងឺរាតត្បាតក្នុងពេលអនាគត៕
ប្រភព៖ Daily Mail https://www.dailymail.co.uk/home/index.html
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង