វិទ្យាសាស្ត្រពិតជាដើរលឿនខ្លាំងណាស់! រឿងខ្លះដែលមិនអាចទៅរួច ក៏អាចធ្វើឲ្យទៅរួចបានដែរ។ ជាក់ស្តែកដូចការសិក្សាថ្មីនេះដែរ គេអាចបង្កើតអំប្រ៊ីយ៉ុងរបស់មនុស្ស ដោយមិនចាំបាច់ប្រើមេជីវិតឈ្មោល ឬស៊ុតបង្កកំណើត ដោយមិនត្រូវការធ្វើការពីស្បូនរបស់ស្រ្តីនោះទេ។
ក្រុមអ្នកសិក្សាបានលើកឡើងថា គំរូអំប្រ៊ីយ៉ុងដែលពួកគេបានផលិតនេះ គឺផលិតដោយប្រើប្រាស់កោសិកាដើម ដែលដំណើរការនៃការផលិត ធ្វើឡើងតាមបែបធម្មជាតិ។ ដំណើរការផលិតត្រូវបានបែងចែកជាបួនផ្នែក។
ដំណើរការទី១៖ គេដាក់បញ្ចូលកោសិកាដើម និងសារធាតុគីមីបញ្ចូលគ្នា។
ដំណើរការទី២៖ បន្ទាប់ពីផ្សំកោសិកាដើមរួច វានឹងបម្លែងទៅជាកោសិកាបង្កើតថ្មីផ្សេងទៀត ៤ប្រភេទ។
ដំណើរការទី៣៖ គេនឹងដាក់បញ្ចូលបន្ថែមកោសិកាចំនួន ១២០កោសិកាបន្ថែមទៀត។
ដំណើរការទី៤ (ចុងក្រោយ)៖ កោសិកាទាំងអស់នោះ នឹងក្លាយជាអំប្រ៊ីយ៉ុងតែម្តង។
នេះគឺជាការរបកគំហើញថ្មីមួយ ដែលយើងអាចរាប់បញ្ចូលថាវាទទួលបានជោគជ័យមួយផ្នែក សម្រាប់ការសិក្សាទៅលើវេជ្ជសាស្រ្ត។ ប៉ុន្តែលោកសាស្ត្រាចារ្យ Robin Lovell Badge ដែលជាអ្នកសិក្សាស្រាវជ្រាវនៅលើគំរូអំប្រ៊ីយ៉ុងនេះ បានបង្ហាញថា វាមិនទាន់ជោគជ័យនៅឡើយនោះទេ ហើយការសិក្សានេះ គឺត្រូវការ ការកែលម្អបន្តទៀតផងដែរ៕
ប្រភព៖ BBC
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង