អាជ្ញាធរផ្នែកសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បន្តរាយការណ៍ពីកំណើនករណីជំងឺគ្រុនឈាម ទូទាំងប្រទេសកម្ពុជា នេះបើយោងតាមគេហទំព័ររបស់ Khmer Times។ គិតចាប់ពីខែមករា មកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កម្ពុជាមានករណីជំងឺគ្រុនឈាមសរុប ៨,០២០ករណី ក្នុងរយៈពេលត្រឹមតែខែប៉ុណ្ណោះ។
ករណីជំងឺគ្រុនឈាមចំនួន ៨,០២០ករណីនេះ គឺជាអត្រាកើនខ្ពស់ជាងឆ្នាំ២០២២ ក្នុងរយៈពេលស្រដៀងគ្នា ដែលមានត្រឹមតែ ៤,១៩៧ករណីប៉ុណ្ណោះ ពោលគឺស្មើនឹងកំណើនដល់ទៅ១.៩ដងធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍ដដែល បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជារកឃើញករណីឆ្លងជំងឺគ្រុនឈាមចំនួន ៣,៣៦៣ករណីថ្មី។
សូមមានការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីមូសខ្លាខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម និងមានហានិភ័យខ្ពស់ចំពោះអាយុជីវិត មិនថាកុមារ ឬមនុស្សពេញវ័យនោះទេ។ ប្រសិនបើមានរោគសញ្ញាជំងឺគ្រុនឈាម សូមណាត់ជួបវេជ្ជបណ្ឌិត ដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ។
រោគសញ្ញាជំងឺគ្រុនឈាម៖
១. គ្រុនក្ដៅខ្លាំងភ្លាមៗ
២. ឈឺក្បាលធ្ងន់ធ្ងរ
៣. មានការឈឺចាប់ខ្លាំង នៅផ្នែកខាងក្រោយភ្នែក
៤. ឈឺសាច់ដុំ និងសន្លាក់
៥. ឡើងកន្តួល ឬឡើងជាំ
៦. ហូរឈាមតាមច្រមុះ និងអញ្ចាញធ្មេញ
ប្រភព៖ Khmer Times https://www.khmertimeskh.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង