ជំងឺវង្វេងកើតមានជាទូទៅ លើមនុស្សចាស់ជរា។ ក្នុងឆ្នាំ២០២២ នេះ អង្គការសុខភាពពិភពលោក (WHO) បានបែងចែកជំងឺវង្វេង ជាមូលហេតុឈានមុខគេ លេខរៀងទី៧ ក្នុងការបង្កមរណភាព។ មនុស្សប្រមាណ ៥៥លាននាក់ ជុំវិញសកលលោក កំពុងរស់នៅជាមួយជំងឺវង្វេង។ អ្នកស្រាវជ្រាវ បានរកឃើញថា មនុស្សជំងឺបាក់ទឹកចិត្ត អាចប្រឈមនឹងហានិភ័យខ្ពស់ នៃការកើតជំងឺវង្វេង។
ជំងឺវង្វេង អាចប៉ះពាល់លើជ្រុងផ្សេងៗ នៃជីវិតមនុស្ស រួមមាន (១) រាងកាយ (២) ផ្លូវចិត្ត (៣) សង្គម និង (៤) សេដ្ឋកិច្ច។ ព្រោះតែជំងឺវង្វេងគ្មានវិធីព្យាបាល ក្នុងពេលបច្ចុប្បន្ន វិធីបង្ការ គឺជារឿងចាំបាច់មួយ ដែលគួរអនុវត្ត។ ការសិក្សាជាច្រើនបានបង្ហាញថា ជំងឺបាក់ទឹកចិត្តអាចបង្កើនហានិភ័យ នៃជំងឺវង្វេងដល់ទៅ ៥១%។ ដូចនេះ ការព្យាបាលជំងឺបាក់ទឹកចិត្តទាន់ពេល អាចបង្ការជំងឺវង្វេងបាន។
ជាធម្មតា ជំងឺបាក់ទឹកចិត្តមានវិធីព្យាបាលមួយចំនួន ដែលរួមមាន៖
១. ការព្យាបាលដោយប្រើថ្នាំ
២. ការព្យាបាលដោយវិធីចិត្តសាស្ត្រ
៣. ការព្យាបាលដោយប្រើថ្នាំ និងចិត្តសាស្ត្ររួមគ្នា
រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត៖
១. មានអារម្មណ៍ពិបាកចិត្ត ចង់ចំ គ្មានអារម្មណ៍ក្នុងខ្លួន ឬអស់សង្ឃឹម
២. ផ្ទុះកំហឹង ឆាប់រំខាន ឬឆាប់ខកចិត្តលើរឿងតូចៗ
៣. បាត់បង់ចំណង់លើរឿងទូទៅ ដូចជា ការរួមដំណេក រឿងដែលខ្លួនចូលចិត្ត ឬកីឡា
៤. មានបញ្ហាដំណេក
៥. ខ្សោយ និងខ្វះថាមពល
៦. បាត់បង់ចំណង់អាហារ និងស្រកទម្ងន់
៧. ឃ្លាន ឬឡើងទម្ងន់ខុសធម្មតា
៨. មានជំងឺថប់បារម្ភ ឬគ្មានភាពស្រស់ថ្លា
៩. គិត និយាយ ឬធ្វើសកម្មភាពយឺតយ៉ាវ
១០. មានអារម្មណ៍ថា ខ្លួនគ្មានតម្លៃ មានកំហុស ឬបន្ទោសខ្លួន និងឈ្លក់នឹងអតីតកាល
១១. គិតពីការយកជីវិតខ្លួនឯង ជាញឹកញាប់ ឬជារឿយៗ
១២. មានបញ្ហាសុខភាព ដែលមិនដឹងមូលហេតុ ដូចជា ឈឺក្បាល ឬឈឺខ្នង
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/ & Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង