ការធ្វើអត្តឃាត កើតឡើងចំពោះមនុស្សទូទាំងសកលលោក ហើយការស្លាប់របស់មនុស្សម្នាក់ៗ មានផលប៉ះពាល់លើផ្នែកជាច្រើនក្នុងសង្គម ឬប្រទេសជាតិនិមួយៗ រួមមាន ជាតិសាសន៍ វប្បធម៌ សាសនា។ល។ មូលហេតុចម្បងមួយ ដែលបង្កឱ្យមនុស្សធ្វើអត្តឃាត ភាគច្រើនពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្ត ដែលជាភ្នាក់ងារបង្កឱ្យមនុស្សអស់សង្ឃឹម ឈានដល់ការបញ្ចប់ជីវិតរបស់ខ្លួន។ តើប្រទេសណា ប្រឈមនឹងករណីអត្តឃាតច្រើនជាងគេ?
យោងតាមគេហទំព័រ World Population Review ប្រទេសដែលមានអត្រាមនុស្សធ្វើអត្តឃាតខ្ពស់ជាងគេ ក្នុងឆ្នាំ២០១៩ មានដូចជា៖
១. ប្រទេសឡេសូតូ
២. ប្រទេសហ្គីយ៉ាណា
៣. ប្រទេសអេសវ៉ាទីនី
៤. ប្រទេសកូរ៉េខាងត្បូង
៥. ប្រទេសគីរីបាទី
៦. រដ្ឋសហព័ន្ធបីក្រូនេស៊ី
៧. ប្រទេសលីទុយអានី
៨. ប្រទេសស៊ូរីណាម
៩. ប្រទេសរុស្ស៊ី
១០. ប្រទេសអាហ្វ្រិកខាងត្បូង
ប្រភព៖ World Population Review https://worldpopulationreview.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង