OceanGate Expeditions បានបន្តធ្វើពាណិជ្ជកម្មដំណើរកម្សាន្តថ្មី ទៅទស្សនាសាកសពកប៉ាល់ទីតានិក សម្រាប់ឆ្នាំ២០២៤ ត្រឹមតែជាង ១០ថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះថ្នាក់នៃការផ្ទុះយានជ្រមុជទឹក Titanic ដែលបង្កឱ្យអ្នកដំណើរ ៥នាក់បាត់បង់ជីវិត នៅបាតសមុទ្រ។
ក្រុមហ៊ុនទេសចរណ៍នៅបាតសមុទ្រនេះ ក៏បានបញ្ចេញផែនការបេសកកម្មរបស់ខ្លួន ក្នុងការជូនអ្នកដំណើរទៅទស្សនាខ្មោចកប៉ាល់ទីតានិក នៅឆ្នាក្រោយនេះ។ ពោលគឺគេបានកំណត់ថ្ងៃចេញដំណើរ គឺថ្ងៃទី១២ - ២០ ខែមិថុនា ឆ្នាំ២០២៤ និងថ្ងៃទី២១ - ២៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងអ្នកដំណើរម្នាក់ ត្រូវចំណាយទឹកប្រាក់ ២៥០ ០០០ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ក្រុមហ៊ុន OceanGate ទើបតែបាត់បង់យានជ្រមុជរបស់ខ្លួនមួយ ក្នុងគ្រោះថ្នាក់ផ្ទុះយាននៅបាតសមុទ្រ បង្កឱ្យបាត់បង់ជីវិតមនុស្ស ៥នាក់ រួមមានទាំងនាយកប្រតិបត្តិ នៃក្រុមហ៊ុនរបស់ខ្លួនផ្ទាល់ផងដែរ៕
ប្រភព៖ New York Post https://nypost.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង