ជាទូទៅ ការរត់ហាត់ប្រាណ នៅក្រោមភ្លៀង គឺជារឿងមួយ ដែលមានសុវត្ថិភាពធម្មតា។ ប៉ុន្តែប្រសិនបើអាកាសធាតុត្រជាក់ខ្លាំង ឬមានផ្គររន្ទះ អ្នកគួរប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព និងសុខភាព។ ណាមួយទៀត ប្រសិនបើសម្រេចចិត្តថា រត់ហាលភ្លៀង អ្នកត្រូវច្បាស់ថា សម្លៀកបំពាក់របស់អ្នក ត្រូវបានជ្រើសរើសដោយត្រឹមត្រូវ អាចការពាររាងកាយបាន។ តើការរត់ហាត់ប្រាណក្រោមភ្លៀង មានអត្ថប្រយោជន៍ដែរ ឬទេ?
ការសិក្សា បានបង្ហាញថា ការរត់ហាត់ប្រាណក្រោមភ្លៀង គ្មានអត្ថប្រយោជន៍អ្វីច្រើន ចំពោះរាងកាយនោះទេ។ តាមពិតទៅ វាអាចធ្វើឱ្យធ្លាក់ចុះនូវសមត្ថភាពលេងកីឡា និងដុតកាឡូរី បានតិចទៅវិញ។ ផ្ទុយទៅវិញ សម្រាប់ផ្លូវចិត្ត ការរត់ក្រោមភ្លៀងអាចជួយឱ្យអ្នកក្លាយជាអ្នករត់ដ៏មានចិត្តរឹងមាំ។
វិធីសម្រាប់អ្នករត់ក្រោមភ្លៀង ដោយមានសុវត្ថិភាព៖
១. ជៀសវាងផ្គររន្ទះ
២. ដឹងពីសីតុណ្ហភាពឱ្យបានច្បាស់លាស់ និងត្រៀមខ្លួនឱ្យបានរួចរាល់
៣. ស្វែងយល់ពីទីតាំង ដែលអ្នករត់
៤. ពាក់ស្បែកជើង ដែលការពារសំណើម និងដីបានល្អ
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង