រដ្ឋាភិបាលអង់គ្លេសកំពុងស៊ើបអង្កេត ទៅលើគុណភាពនៃសេវាថែទាំសុខភាព របស់អ្នកជំងឺផ្លូវចិត្តសម្រាកមន្ទីរពេទ្យ។ ការស៊ើបអង្កេតនេះធ្វើឡើង ក្រោយកើតមានការព្រួយបារម្ភ ទៅលើការស្លាប់អ្នកជំងឺផ្លូវចិត្ត ក្នុងពេលសម្រាកមន្ទីរពេទ្យ រហូតដល់ទៅជិត ២០០០នាក់។
ការស៊ើបអង្កេតថ្នាក់ជាតិនេះ នឹងចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០២៣ នៅពេលដែលស្ថាប័នស៊ើបអង្កេតសុវត្ថិភាពសុខាភិបាល (HSSIB) ត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្រុមអ្នកស៊ើបអង្កេត នឹងសិក្សាលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងអ្នកផ្ដល់សេវាថែទាំ នៅក្នុងសេវាសុខាភិបាលរបស់ NHS និងស្ថាប័នឯកជន ក្នុងប្រទេសអង់គ្លេស៕
ប្រភព៖ BBC News https://www.bbc.com/ & The Guardian https://www.theguardian.com/international
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង