ជំងឺទឹកនោមផ្អែម ត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើងលើស ២ដង ទូទាំងសកលលោក ត្រឹមឆ្នាំ២០៥០។ ចំនួនអ្នកជំងឺទឹកនោមផ្អែម នឹងកើនឡើងពីចំនួន ៥២៩លាននាក់ ក្នុងឆ្នាំ២០២១ ទៅចំនួនជាង ១.៣ពាន់លាននាក់ ក្នុងឆ្នាំ២០៥០។ អត្រាកំណើននេះ នឹងកើតមានលើមនុស្សមកពីគ្រប់ប្រទេស និងគ្រប់ក្រុមអាយុ។
បច្ចុប្បន្នជំងឺទឹកនោមផ្អែម នៅតែជាជំងឺកាចសាហាវធំមួយ ក្នុងចំណោមជំងឺកាចសាហាវធំៗជាច្រើនទៀត ដែលមានការគម្រាមកំហែងខ្លាំងដល់សុខភាពសាធារណៈ។ ក្នុងរយៈពេល ៣ទសវត្សខាងមុខនឹងឃើញមានកំណើនអត្រាជំងឺទឹកនោមផ្អែម កាន់តែខ្លាំងហើយគួរឱ្យខ្លាចបំផុត។
បើផ្អែកតាមអង្គការសហប្រជាជាតិ ត្រឹមឆ្នាំ២០៥០ ចំនួនប្រជាជនសកល នឹងមានចំនួន ៩.៨ពាន់លាននាក់។ នោះមានន័យថា ប្រសិនបើអត្រាអ្នកជំងឺទឹកនោមផ្អែម ដែលអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានខាងលើ ពិតជាត្រឹមត្រូវមែន នោះអនាគតនៃជំងឺទឹកនោមផ្អែម ពិតជាធ្ងន់ធ្ងរសម្រាប់មនុស្សលោក។ ពោលគឺនឹងមានមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ៧នាក់ ឬក្នុងចំណោមមនុស្ស ៨នាក់ រស់នៅជាមួយនឹងជំងឺទឹកនោមផ្អែម។
អ្នកជំងឺទឹកនោមផ្អែម ប្រឈមនឹងជំងឺច្រើនប្រភេទ ដូចជា៖
១. ជំងឺភ្នែក
២. បញ្ហាជើង ដែលអាចបង្កបញ្ហាពិការជើង
៣. ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
៤. បញ្ហាក្រលៀន
៥. ខូចសរសៃប្រសាទ
៦. ជំងឺអញ្ចាញធ្មេញ និងជំងឺមាត់ធ្មេញច្រើនមុខ
៧. ជំងឺមហារីក ហើយពិបាកព្យាបាល
៨. បញ្ហាផ្លូវភេទ
វិធីបង្ការ ឬពន្យាផលវិបាក នៃជំងឺទឹកនោមផ្អែម៖
១. គ្រប់គ្រងជំងឺទឹកនោមផ្អែម
២. ផ្ដាច់បារី
៣. ញ៉ាំអាហារល្អចំពោះសុខភាព
៤. ធ្វើចលនាឱ្យបានច្រើន
៥. ណាត់ជួបវេជ្ជបណ្ឌិត ទទួលសេវាពិគ្រោះ និងពិនិត្យសុខភាព
ប្រភព៖ The Guardian https://www.theguardian.com/international & Diabetes UK https://www.diabetes.org.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង