ឆ្មាំឆ្នេរសមុទ្ររបស់អាមេរិក បានរកឃើញចំណែកនៃរាងកាយមនុស្ស នៅក្នុងកម្ទេចយានជ្រមុជទឹក Titan ហើយគេជឿថាជារបស់សាកសពអ្នកដំណើរទាំង៥នាក់ ដែលបានស្លាប់ក្នុងការផ្ទុះយាន Titan នៅឯបាតសមុទ្រ ក្នុងដំណើរទៅទស្សនាកប៉ាល់ទីតានិច។
ក្រុមភ្នាក់ងារស៊ើបអង្កេត កំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការស៊ើបអង្កេត អំពីមូលហេតុបង្កឱ្យមានគ្រោះថ្នាក់មួយនេះ។ ប៉ុន្តែនៅមានរឿងជាច្រើនទៀត ដែលពួកគេត្រូវបំពេញ។
ថ្មីៗនេះ គេបានរាយការណ៍ថា បំណែកនៃរាងកាយមនុស្ស ត្រូវបានរកឃើញក្នុងកម្ទេចយាន Titan ដែលជាកម្ទេចក្រោយការផ្ទុះ។ អ្នកដំណើរទាំង ៥នាក់ នៅលើយាន Titan បានស្លា.ប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីយានបានផ្ទុះ ក្រោយការចេញដំណើរជ្រមុជទឹក បានប្រមាណ៩០នាទី ក្នុងជម្រៅ ៣ ៨០០ម៉ែត្រ ក្នុងមហាសមុទ្រអាត្លង់ទិចខាងជើង៕
ប្រភព៖ BBC News https://www.bbc.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង